កាលពីថ្ងៃទី ១៣ ខែធ្នូ កន្លងទៅនេះ គូស្នេហ៍ចាស់វស្សា លោក Louis Scott និងនាង Noon Ramida Prapatnobon បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយជាមួយគ្នាយ៉ាងផ្អែមល្អែម ។
ជាមួយគ្នានេះផងដែរ អ្នកទាំងពីរក៏ត្រូវបានអ្នកកាសែតសាកសួរអំពីពាក្យចចាមអារាមដែលថា គ្រោងនឹងរៀបការនៅឆ្នាំក្រោយនេះ ។លោក Louis Scott បាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ តែចាំមើលចម្លើយពីខាងស្រីសិន ព្រោះរឿងរៀបការត្រូវការយល់ព្រមទាំងសងខាង ។
តួប្រុសក្នុងរឿង “បុព្វេសន្និវាស” រូបនេះបន្ថែមទៀតថា សម្រាប់លោកពិតជាចង់រៀបការ ហើយបង្កើតគ្រួសារមួយយ៉ាងកក់ក្តៅនៅថ្ងៃអនាគតជាមួយមនុស្សដែលលោកស្រលាញ់ ៕