កូនស្រីរបស់ “margie_rasri” ហើមមុខដូចត្រូវគេវ៉ៃព្រោះ…

មូលហេតុមកពីសត្វមូស! “Margie_rasri” ផុសរូបកូនស្រីអូន “មីយ៉ា” នៅក្នុងសភាពមុខឡើងហើមស្បុំ ហើយបង្អាប់តិចៗថាមកពីវ៉ៃគ្នាជាមួយនរណា?​

ធ្វើអោយបណ្តាលមិត្តភក្តិនៅក្នុងវិស័យសិល្បៈ និងអ្នកគាំទ្រនាំគ្នាអាណិតស្រលាញ់អូន “មីយ៉ា” កូនស្រីរបស់តួឯកស្រីបុស្តិ៍លេខ៣ “Margie_rasri” ជាច្រើននាក់ ព្រោះថ្ងៃនេះអ្នកនាង ម៉ាគីបានផុសរូបផ្ទៃមុខរបស់កូនស្រីដែលហើម មានស្នាមក្រហមនៅលើថ្ពាល់និងគែមភ្នែកនៅក្នុងអ៊ិនស្ត្រាក្រាមរបស់នាង។

តារ៉ាសម្តែងស្រីរបស់យើងបានផុសរូបចំនួនបីសន្លឹងនិង​ Caption ថា “ទើបមកពីវ៉ៃគ្នា….វ៉ៃជាមួយមូស” ធ្វើអោយអ៊ីៗ អ៊ុំៗ ពូៗឃើញហើយអត់អាណិតក្មួយមិនបាន រហូតនាំគ្នាចូលមកខមមិនដូចជា “ស្លាប់ហើយកាលឯងប្រាប់មិនស្មានថាដល់ថ្នាក់នេះ”, “យី អាមូសអាក្រក់នេះ”, “អូយមិនដឹងថារមាស់យ៉ាងណាទេមីយ៉ាអើយ”, “ឆាប់ជាណា”, “ឆាប់យកថ្នាំមកលាបអោយណា” និងខមមិនគួរអោយស្រលាញ់ជាច្រើនទៀតដែលបញ្ជាក់ពីការបារម្មណ៍របស់មិត្តភក្កិ​និងក្រុមអ្នកគាំទ្រមកកាន់ក្មេងស្រីគួរអោយស្រលាញ់ដូចជាមីយ៉ា។

សរុបមកមីយ៉ាជាក្មេងល្អណា មិនបានទៅវ៉ៃគ្នាជាមួយនណាទេ ហើមមុខព្រោះមូសខាំហើយប្រហែលជាមកពីសាច់គាត់នៅខ្ចីឬអាឡែកស៊ីជាមួយមូលទើបធ្វើអោយមើលទៅធ្ងន់ធ្ងរដល់ថ្នាក់នេះ ពេទ្យថាលាបថ្នាំបន្តិចទៅនឹងជាហើយ។ អរគុណចំពោះក្តីបារម្មណ៍ណា តិចទៀតអូនជាវិញហើយ ចាំផុសរូបពេលជា ស្អាតឡើយវិញអោយមើលណា។

អត្ថបទដោយ ចាន់សា