លោក great_rider10 ជាតួឯកប្រុសរបស់ទូរទស្សន៍បុស្តិ៍លេខ៣ ល្បីល្បាយក្នុងនាមជាសុភាពបុរស សម្តែងបានល្អធ្វើអោយសាច់រឿងមានភាពកក់ក្តៅនិងរ៉ូមែនទិក គាត់ចាប់ផ្តើមមានប្រជាប្រិយភាពខ្លាំងបន្ទាប់ពីសម្តែងជាតួឯកប្រុសក្នុងរឿង “សុភាពបុរសជុថាធេប” ហើយក៏គ្រងបល្ល័ង្កជាតួឯករហូតមកដល់ពេលនេះ។
នៅក្នុងវិស័យសិល្បៈគាត់មានមិត្តភក្តិល្អៗជាច្រើន គ្រប់គ្នាថាគាត់ជាមនុស្សមានអធ្យាស្រ័យល្អ រួសរាយ និងហ្មត់ចត់ក្នុងការងា តែឃើញថាមានតារ៉ាប្រុសមួយក្រុមដែលស្និតជាមួយគាត់ខ្លាំងក្នុងនោះរួមមានលោក boy_pakorn, Alek Teeradetch, Jame Jirayu, និងលោក Pek ដែលធ្លាប់មានកម្មវិធីយូធូបជាមួយគ្នាដើម្បីជួយសង្គម។
រឿងពេលនេះគឺមិត្តភក្តិជិតស្និតទាំងអស់មានប្រពន្ធ មិត្តស្រី និងប្រកាសថាមានទំនាក់ទំនងស្នេហាអស់ហើយនៅឡើយតែគាត់ដែលពុំទាន់មានបង្ហើបប្រាប់អ្វីទាល់តែសោះទាក់ទននឹងរឿងស្នេហា ទោះបីកន្លងមកមានតារ៉ាស្រីប្រកាសថាស្រលាញ់ តាមស្រលាញ់ ឬ មានហ្វែនៗផ្គូរផ្គងគាត់ជាមួយតួឯកស្រី Boom យ៉ាងណាក៏ដោយលោក great_rider10 នៅតែធម្មតា រើសយកហាងមាសនិងគ្រួសារ។
គ្រប់គ្នាគិតថា ២០២២ ប្រហែលគាត់អាចអោយសញ្ញាខ្លះៗ តែតារ៉ាសម្តែង great_rider10 បានផុសយ៉ាងច្បាស់អំពីបំណងប្រាថ្នាឆ្នាំ២០២២របស់គាត់ដែលមានដូចជា:
- សុំផ្តោតអារម្មណ៍លើការរៀនថតរូប និងយកចិត្តទុកដាក់ធ្វើ Content អោយបានល្អ
- រាងកាយត្រូវសង្ហាដូចតារ៉ាកូរ៉េខាងត្បូង Gong Yoo
- នឹងខិតខំធ្វើដើម្បីអ្នកដទៃអោយបានច្រើនជាងមុន
- កាត់បន្ថយចំណាយមិនចាំបាច់អោយបានច្រើនជាងមុន (លើកលែងរបស់លេង)
- ប៉ុណ្ណឹងក៏ច្រើនពេកហើយ រឿងផ្សេងចាំពេលក្រោយទៀត
លើសពីនេះទៅទៀតរូបដំបូងរបស់គាត់ក្នុងឆ្នាំ ២០២២ដែលគាត់បានផុសនៅក្នុង Instagram ជារូបគាត់ជាមួយម្តាយនៅហាងមាស សរុបមកស្នេហាមិនមែនជាគោលដៅរបស់លោកក្រេត វ៉ារិនថតទេ ឆ្នាំនេះសុំនៅលក់មាសជាមួយម៉ាក់សិន ធ្វើអោយហ្វែនៗត្រូវរងចាំមើលមុខនារីជាទីស្រលាញ់របស់គាត់បន្តទៀត។
អត្ថបទដោយ ចាន់សា