ឈ្លោះគ្នាដល់ថ្នាក់ក្រវែងកៅអីដាក់គ្នាពេលកំពុងថតរឿង!! បើកចិត្តតួឯកប្រុសតួឯកស្រីរឿង “Full House” មិននិយាយរកគ្នាទាល់តែសោះរហូតដល់ថតរឿងចប់!​

Aom_Sushar ទំលាយកាពិតនៅក្នុងកម្មវិធី “ตีทายครัว” ថាធ្លាប់មានរឿងជាមួយតួឯកប្រុស “MIKE ANGELO” រហូតដល់ថ្នាក់បែងចែកបន្ទប់តុបតែងខ្លួន​

អ្នកទាំងពីរគឺជាតួឯងស្រី តួឯកប្រុសរបស់រឿង “Full House” ដែលល្បីល្បាញទូទាំងអាស៊ីអាគ្នេយ៍ សម្តែងល្អរហូតធ្វើអោយទស្សនិកជននាំគ្នាផ្គូរផ្គង់ចង់អោយអ្នកទាំងពីរស្រលាញ់គ្នាមែនទែន ប៉ុន្តែការពិតទើបតែបានលាតត្រដាងនៅពេលដែលកញ្ញា “Aom_Sushar” មានកិច្ចសម្ភាសន៍ជាមួយលោក មុតដាំ ថារឿងពិតវាមិនល្អូកល្អឺនដូចក្នុងរឿងទេ អ្នកទាំងពីរមិនត្រូវគ្នាទេ មិននិយាយរកគ្នា ដល់ថ្នាក់ធ្វើបានរាងកាយគ្នាទៅវិញទៅមកទៀតផង។

នាងបាននិយាយថាដោយហេតុយើងទាំងពីរជាមនុស្សយល់តែចិត្តខ្លួនឯងរៀងខ្លួន ចឹងហើយមិនមាននណាព្រមចុះញ៉មនណាឡើយ ខ្លាំងទៅខ្លាំងមករៀងៗខ្លួន ធ្វើអោយបរិយាកាសការងារពេលហ្នឹងអួរអាប់ណាស់ គ្រប់គ្នាស្ត្រែសខ្លាំងណាស់ ព្រោះសូម្បីតែនិយាយគ្នាពេលសមសាច់រឿងក៏មិននិយាយដែរ ពេលខ្ញុំសមខ្ញុំសមជាមួយអ្នកដឹងនាំរឿង ចំណែក “MIKE ANGELO” សមជាមួយជំនួយការ យើងនិយាយតែក្នុងឆាកថតតែប៉ុណ្ណោះ

នាងបន្តទៀតថាយើងទាំងពីរឆ្កួតដល់ថ្នាក់យក់កៅអីក្នុងឆាកថតក្រវែងដាក់គ្នាទៀតផង (កាលហ្នឹងជើងរបស់ម៉ៃមានរបួសដោយសាខ្ញុំ) ហើយនៅពេលមានអ្នកសារពត៌មានចុះមកចាប់យកបរិយាកាសការថតរឿង យើងនៅតែមិនត្រូវគ្នាមិននិយារក គ្នាឈរឆ្ងាយគ្នាណា់សពេលថតរូប អ្នកការសែតអោយថតរូបជិតគ្នាក៏មិនព្រមឈរជិតគ្នាដែរ​ សំណាងហើយដែលកាលនោះមិនមានរឿងអាស្រូវអ្វីបែកធ្លាយឬប៉ះពាល់ដល់រឿង “Full House”

ចុងក្រោយនាងថានេះគ្រាន់តែជាបទពិសោធន៍ និងអតិតភាពតែប៉ុននោះ បន្ទាប់ពីថងរឿងចប់ ហើយរឿងរបស់យើងជោគជ័យខ្លាំង ខ្ញុំនិងម៉ៃបានបើកចិត្តនិយាយគ្នា រហូតយល់ពីគ្នាទៅវិញទៅមក ហើយក៏បានក្លាយជាមិត្តភក្តិនឹងគ្នា។


អត្ថបទដោយ ចាន់សា