តារ៉ាសម្តែងរបស់យើងកំពុងធ្វើអោយអ្នកសារពត៌មានឆ្ងល់ថាគាត់កំពុងប្រកាសជាបុរសឯកាប្រចាំឆ្នាំថ្មី ឬគាត់កំពុងប្រកាសតាមសុំស្នេហ៍នរណាគេ ពីព្រោះ Mike Thongraya លេងផុសសារស្នេហានៅក្នុងអ៊ិនស្ត្រាក្រាមរបស់ខ្លួនរាល់ថ្ងៃ។
បន្ទាប់ពីបានព្យាបាលជាសះស្បើយពីជម្ងឺកូវីដ១៩មក តួឯកប្រុសសម្បូស្នេហ៍របស់យើងចាប់ផ្តើមសកម្មឡើងវិញនៅលើបណ្តាញសង្គមអនឡាញតែហាក់ដូចជាចម្លែក ពីព្រោះអ៊ីនស្ត្រាក្រាមរបស់គាត់ដូចជាឡើងពណ៌ស៊ីជុមពូបន្តិច ពណ៌ប្រផេះបន្តិចយ៉ាងម៉េចក៏មិនដឹង ចុងក្រោយផុស Caption តាមញ៉ែម្តងដល់ទៅ៧ប្រយោគក្នុងផុសតែមួយ។
ឥឡូវមកមើលឃ្លាឃ្លោងរបស់គាត់វិញថាគួរអោយចាប់អារម្មណ៍កំរិតណា :
- “ไม่อยากทักแค่ในไลน์ แต่อยากไปทักทายในใจเธอ – មិនចង់ស្គាល់នៅក្នុង Line តែចង់ចូលទៅស្គាល់ដល់ចិត្តអ្នក”
- “ใจคอไม่ค่อยดี ขอหอมซักทีรับรองหายเลย – មិនសូវស្រួលខ្លួន តែបើបានថើបនឹមនួនធានាថានឹងជាសះស្បើយ”
- “เห็นทะเลแล้วใจละเมอ เห็นหน้าเธอแล้วใจละลาย – ឃើញសមុទ្រហើយចិត្តរវើរវាយ តែឃើញមុខអ្នកហើយចិត្តខ្ញុំរលាយតែម្តង”
- “หน้าร้อนทำให้มีเหงื่อ แต่ไม่น่าเบื่อถ้ามีเรานะ – រដូវក្តៅមានញើស តែពិភពលោកនឹងស្រស់បំព្រងបើមានខ្ញុំ”
- “UV ไม่ดีต่อตา แต่ถ้า U มองมา มันดีต่อใจ – UV មិនល្អសម្រាប់ភ្នែក តែបើ U ក្រឡេកមកមើលមួយភ្លែតវាល្អសម្រាប់ចិត្តខ្ញុំ”
នៅមានជិត ១០ឃ្លាទៀតណាដែលគាត់បានផុសហើយអត្ថន័យនីមួយៗគឺដូចកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយចង់អោយគេទន់ចិត្តមករកខ្លួនដែរ។
ករណីគាត់កំពុងតាមសុំស្នេហ៍គេ ហ្វែនៗក៏សូមចូលរួមត្រេកអរផងដែលចុងក្រោយ Mike Thongraya អាចបំភ្លេចរឿងចាស់ៗបានហើយព្រមបើកបេះដូងទទួលអ្នកថ្មីតែក៏ចង់អោយគាត់បើកបង្ហាញអោយឆាប់ៗថាម្នាកនោះគឺជានរណាគេពីព្រោះអ្នកដែលមកចូលខមមិនច្រើនជាងគេមានតែអ្នកនាង “Ningpanita” និង “preawwnp” ដែលបានចូលមកបង្អាប់គ្រប់ពេលដែលគាត់ផុស Caption ស្នេហាចឹងៗ។
អត្ថបទដោយ ចាន់សា