ខកស្នេហ៍សុំរៀបការមិនបានសម្រេច! Charebelle សម្រេចចិត្តមានអ្នកថ្មី!

តារាស្រីស្អាតស៊ិចស៊ី Charebelle  Lanlalin ដែលពីមុនបានលុតជង្គង់សុំអតីតមិត្តប្រុសរៀបការ ប៉ុន្តែត្រូវមានការខកចិត្តដ៏ធំមួយ នៅពេលដែលផែនការអាពាហ៍ពិពាហ៍បរាជ័យ។ Charebell ចុងក្រោយ បាន​លាតត្រដាង​ថា​ឥឡូវនេះកំពុងទាក់ទងជាមួយនឹងអ្នកថ្មីហើយ ក្រោយពីនៅ​លីវ​ជាង​មួយ​ឆ្នាំ​មក​ហើយ។

នាងក៏បានបញ្ជាក់ទៀតថា នាងកំពុងតែសេពគប់បុរសម្នាក់ដែលនៅក្រៅវិស័យសិល្បៈ តែពុំទាន់គិតគូដល់រឿងរៀបការនោះទេ។ Charebell ប្រាប់ទៀតថា នឹងមើលចិត្តគ្នាឱ្យបានយូរជាងនេះបន្តិច ព្រោះថាពេលនេះ​ខ្ញុំ​មាន​ការ​សន្ទនា​ជាមួយ​បុរស​ក្រៅ​វិស័យ​។
រឿងដែលនាងបែកគ្នាជាមួយគូដណ្ដឹង ធ្វើឱ្យ Charebell យល់ពីមេរៀនចាស់ដែលពុំអាចវិនិច្ឆ័យមនុស្សបានលឿនពេកទេទាល់តែមើលឱ្យបានយូរបន្តិច។
អត្ថបទដោយ៖ Eriya