“ពេជ្រខ្មៅ 555.55 ការ៉ាត”!! ឌូបៃនឹងដាក់ដេញថ្លៃពេជ្របានមកពីភពក្រៅ នៅចក្រភពអង់គ្លេសក្នុងខែកុម្ភៈនេះ !

ទីស្នាក់ការណ៍ដេញថ្លៃរបស់មានតម្លៃ សូថឺបីស៍ (Sotheby’s) ប្រចាំទីក្រុងឌូបៃបានបើកបង្ហាញ “ពេជ្រខ្មៅ ទំហំ 555.55 ការ៉ាត” ដែលពួកគេនឹងនាំយកមកដាក់ដេញថ្លៃនៅទីក្រុងឡុនដុន ចក្រភពអង់គ្លេស ក្នុងខែកុម្ភះឆ្នាំ ២០២២​នេះ។

“ពេជ្រពណ៌ខ្មៅ” ជារបស់កំរមួយនេះមានឈ្មោះថា “The Enigma” ដែលគេគ្រប់គ្នាសន្មត់ថាបានមកពីភពផ្សេង ត្រូវបានគេយកមកតាំងបង្ហាញនៅទីក្រុង ឌូបៃ និងទីក្រុងឡូសអាន់ជែលលែសមុនពេលដាក់អោយដេញថ្លៃនៅទីក្រុងឡុងដុន សូថឺបីស៍ (Sotheby’s) គិតថានឹងអាចលក់ពេជ្រនេះបានក្នុងតម្លៃយ៉ាងហោចណាស់ក៏ 6.8លាន ដុល្លាដែរ ហើយនឹងដាក់អោយដេញថ្លៃជាលុយឌីជីថត ឬ cryptocurrency តែប៉ុននោះ។

After Footer (Active) - damrei Mr1 Zone2

លោកសូហ្វី ស្ទីវវិនអ្នកជំនាញខាងត្បូងពេជ្ររបស់ សូថឺបីស៍ (Sotheby’s) បានប្រាប់ អេភីថា​ “The Enigma” នេះពិសេសណាស់ ក្រៅពីមានទំហំធំដល់ទៅ 555.55 ការ៉ាត ពេជ្រនេះមានជ្រុងចំនួយ 55 មុំទៀតដែលបានគេច្នៃអោយចេញជារាង “ហាំឆា” ដែលមានន័យថាភាពរឺងមាំនិងមើលថែរក្សាអោយគង់វង្ស។

លោកសូហ្វី ស្ទីវវិន ពេជ្រពណ៌ខ្មៅ ឬ កាបូនណាដូ ប្រហែលជាមានកំណើតឡើងនៅក្នុងអាវកាសឬនៅក្នុងអាច៍ផ្កាយដែលអណ្តែតនឹងធ្លាក់មកលើពិភពលោកដោយបាតុភូតណាមួយ ចាត់ទុកជារ៉ែដែលពិបាករកបំផុតនៅក្នុងពិភពលោក។ ចាំមើលថាតើមហាសេដ្ឋីរូបណានឹងបានក្លាយខ្លួនជាម្ចាស់របស់ត្បូងកំរនេះ!​

អត្ថបទដោយ ចាន់សា