Park So Yeon អតីតក្រុម T-ARA ប្រកាសរៀបការជាមួយមិត្តប្រុសកីឡាករបាល់ទាត់ដែលមានអាយុតិចជាងនាង ៩ ឆ្នាំ!​

តារ៉ា​ K-pop ស្រីកូរ៉េដល់គូបានម្នាក់ទៀតហើយ ដោយថ្មីៗនេះកញ្ញា Park So Yeon អតីតក្រុម T-ARA នឹងរៀបអាពាហ៍ពិពាហ៍ជាមួយកីឡាករបាល់ទាត់ថ្នាក់ជាតិកូរ៉េ Cho Yu Min ដោយក្រុមហ៊ុន Think Entertainment បានចេញសេចក្តីប្រកាសជាផ្លូវការណ៍ថា Park So Yeon នឹងចូលរោងកាជាមួយគូស្នេហ៍របស់នាងក្នុងខែវិច្ជកាខាងមុខនេះ បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាបាន ៣​ ឆ្នាំ​។

ចំណែក Park So Yeon នាងក៏បានផុសសសេរជាសំបុត្រផ្ញើរជូនហ្វែនៗរបស់នាងអំពីរឿងនេះដែរដោយមានខ្លឹមសារថា៖ “ ជូនចំពោះហ្វែនៗដែលបានឃើញសេក្តីប្រកាសរបស់ក្រុមហ៊ុននៅឆ្នាំ ២០០៩ ខ្ញុំនិងអ្នកគាំទ្របានជួបគ្នាដំបូង ហើយបានធ្វើដំណើររួមគ្នាមកអស់រយះពេល ១២ ឆ្នាំ វាជា១២ឆ្នាំដែលខ្ញុំតែងតែនិយាយអរគុណនិងសុំទោសទៅកាន់គ្រប់គ្នា​។ ថ្ងៃនេះជាថ្ងៃដែលខ្ញុំត្រូវប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំនឹងរៀបការហើយ ខ្ញុំនឹងរៀបការជាមួយបុរសម្នាក់ដែលតែងតែជឿជាក់លើតារ៉ាសិល្បះការីឈ្មោះ Park So Yeon ម្នាក់នេះ​ បុរសដែលតែងតែផ្តល់កំលាំងចិត្ត ជួយខ្ញុំអោយធ្វើគ្រប់យ៉ាងបានសម្រេច ដោយគ្មានការបាក់ទឹកចិត្តឬចិត្តចុះចាញ់ ហើយគាត់ក៏ជាបុរសដែលសម្តែងការគោរពស្រលាញ់ទៅកាន់ក្រុមគ្រួសារររបស់ខ្ញុំបានយ៉ាងល្អ។ ខ្ញុំនឹងសងហ្វែនៗទាំងអស់គ្នាជាចម្រៀង តន្រ្តី និង កម្មវិធីល្អៗបើរឿងនេះធ្វើអោយអ្នកទាំងអស់គ្នាមិនសប្បាយចិត្ត ហើយសូមចាំទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំនៅតែជា Park So Yeon របស់អ្នកទាំងអស់គ្នាជានិច្ច សូមជូនពរ គាំទ្រគូររបស់យើងផង អរគុណ!​”។

ចុងក្រោយនាងបានផុសរូបគូរូបដំបូងនៅក្នុង Instagram របស់នាងជាមួយសារថា “មានអារម្មណ៍ថាចម្លែកបន្តិចដែលត្រូវផុសរូបគូនៅទីនេះ រាត្រីសួស្តីអ្នកទាំងអស់គ្នា” ធ្វើអោយហ្វែនៗនាំគ្នាចូលខមមិនសម្តែងក្តីអបអរសាទ និងគាំទ្រចំពោះគូនេះជាខ្លាំង​។

អត្ថបទដោយ ចាន់សា