មហាជនជាច្រើនបា្រកដជាបានដឹងរួចមកហើយពីពត៌មាន ហើយក៏ជាដំណឹងល្អរបស់តារាស្រី Pang Ornjira ដែលនាងទើបតែទទួលបានចំណងដៃកូនស្រីមួយរូបដ៏គួរអោយស្រឡាញ់។
បើគិតមកទល់ពេលនេះ កូនស្រីរបស់នាងមានអាយុបានប្រហែលមួយខែហើយ ចំណងដៃកូនស្រីមួយរូបបានធ្វើអោយគ្រួសាររបស់តារាស្រីរូបនេះកាន់តែមានសុភមង្គលថែមមួយកំរិតថែមទៀត។
ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ នាងបានបង្ហោះរូបកូនស្រីជាទីស្រឡាញ់និងស្នើរសុំជំនួយពីហ្វេនៗ ព្រោះកូនស្រីតូចរបស់នាងមានឡើងក្រហមពេញផ្ទៃមុខ។ ដោយនាងបានសួរទៅដល់ហ្វេនណាដែលធ្លាប់មានកូនតូចនិងមានអការៈដូចកូនស្រីតូចរបស់នាង និងស្នើរសុំយោបល់ថាគួរធ្វើបែបណាទើបបាត់។
ក្រោយពីនាងបានបង្ហោះបែបនេះរួចមក ឃើញមានហ្វេនៗជាច្រើនដែលធ្លាប់ឆ្លងកាត់បទពិសោធន៍បែបនេះបានខមមិនប្រាប់ពីតិចនិចក៏ដូចជាវិធីសាស្រ្តដល់នាង ដើម្បីអោយកូនស្រីជាទីស្រឡាញ់បានឆាប់ជា៕