កូនក្បាលខូចលេខ១ គឺកូនច្បង “boy_pakorn” ដល់ថ្នាក់អង្វរអោយក្រុមអ្នកដឹកជញ្ជូនរួមដៃលាក់បាំងម៉ាក់!

តួឯកប្រុសលោក​ “boy_pakorn” បានសារភាពតាមត្រង់ថាខ្លួនឯងញៀនការទិញអនឡាញខ្លាំង រហូតដល់ថ្នាក់ម៉ាក់រអ៊ូ និងផុសសុំកូនប្រុសអោយឈប់ទិញនៅក្នុងអ៊ិស្ត្រាក្រាមរបស់ម៉ាក់ផ្ទាល់ តែមើលទៅដូចជាគ្មាននរណាអាចហាមលោក “បយ” បានទេព្រោះម្ចាស់ខ្លួនបានចេញមុខមកនិយាយហើយហើយថា “មិនឈប់ តែនឹងមិនអោយម៉ាក់ដឹង”។

លើកនេះធ្វើអោយអ្នកម៉ាក់ “ងាមធិប” ផុសរូបភាពបរិហាកេរ្តិ៍កូនប្រុសច្បងរបស់ខ្លួនម្តងទៀតនៅក្នុង story អ៊ីនស្ត្រាក្រាមផ្ទាល់ខ្លួនដោយនិយាយថា នៅខ្វះតែពីរជួរទៀតទេស្បែកជើងនឹងចូលដល់បន្ទប់ម៉ែហើយ ចុងក្រោយខាង “បយ” ក៏ទើបតែបានផុសរូបសម្ភាសន៍របស់ខ្លួនផុសក្នុង Instagram ព្រមសសេរប្រយោគផ្តាំទៅកាន់អ្នកដឹកជញ្ជូនទាំងឡាយថា..

“សូមគោរពជូនចំពោះភ្នាក់ងារដឹកជញ្ជូនទាំងអស់ជាទីគោរព ករណីអ្នកទាំងអស់គ្នាដឹកឥវ៉ាន់មកដល់មុខផ្ទះហើយជួបស្ត្រីចំណាស់សក់ខ្លីចេញមកទទួល សូមជួយប្រាប់គាត់ថា “មកខុសផ្ទះ” ហើយសូមដឹកមកអោយខ្ញុំម្តងទៀតនៅថ្ងៃបន្តបន្ទាប់រហូតបានជួបអ្នកផ្សេងចេញមកទទួល ឬបើមិនចឹងទេសូមប្រាប់គាត់ថាឥវ៉ាន់នេះជារបស់ កូនទីពីរ ឬកូនទីបីណា” សូមជួយប្រោសប្រណីខ្ញុំបាត boy_pakorn ផង។

ឃើញហើយប្រហែលហួសចិត្តនឹងកូនប្រុសអ្នកម៉ាក់ “ងាមធិប” ក៏យករូបដែលកូនផុសរួចមកផុសនៅក្នុងអ៊ិនស្ត្រាក្រាមរបស់ខ្លួនហើយសសេរជាសារថា “គួរចាត់ការយ៉ាងម៉េចជាមួយកូនក្បាលខូចមួយនេះ”។ អាចនិយាយបានជាសង្គ្រាមម៉ាក់កូនដែលគួរអោយស្រាលាញ់ណាស់ តែពូ boy_pakorn ហាកាល់ឈប់ទិញ?

អត្ថបទដោយ ចាន់សា