“Cristiano Ronaldo” ត្រូវបានគេដកចេញពីការប្រកួតក្នុងសង្គ្រាម ព្រីមម៊ែរលិក ខណះពេលដែលក្រុម Manchester United កំពុងយកជ័យជំនះលើក្រុម bradford 3-1 កាលពីថ្ងៃទី១៩ មករានេះ។
ដោយនៅនាទីទី ៧១ ពេលដែលក្រុមបីសាចក្រហមកំពុងនាំមុខ 2-0 លោក “រាំងនិក” បានសម្រេចចិត្តដក “Cristiano Ronaldo” និង “Mason Greenwood” ចេញអោយមកសម្រាក ហើយបញ្ជូន Harry Maguire និង Marcus Rashford ទៅប្រកួតជំនួសវិញ។
វាបានធ្វើអោយកំពូលកីឡាករជើកឯងរបស់យើងមិនពេញចិត្តជាខ្លាំង ឆ្ងល់ ដើរទៅកន្លែងសំរាកទាំងខកចិត្ត ត្អូញត្អែ ហើយទៅអង្គុយទាំងទឹកមុខមាំដូចជាខឹងនឹងកាសម្រចចិត្តមួយនេះ ព្រមជាមួយអារម្មណ៍មិនយល់ថាមូលហេតុអ្វីបានត្រូវដកអោយលោកសម្រាក។
“Cristiano Ronaldo” មិនអស់ចិត្តដល់ថ្នាក់ដើរទៅសាកសួររកហេតុផលពីមេធំជនជាតិអាល្លឺម៉ង់ រហូតធ្វើអោយ “រាំងនិក” ត្រូវមកអង្គុយអធិប្បាយពីហេតុផលអោយគាត់ស្តាប់ ទោះបីនៅមានទឹកមុខឆ្ងល់យ៉ាងណាក៏ដោយ លោក “Cristiano Ronaldo” នៅស្តាប់និងទទួលយកហេតុផលដោយកាយវិកាងក់ក្បាលបន្តិចៗ ធ្វើអោយបរិយាកាសពេលនោះរាងធូរស្រាលឡើងវិញ ហើយសម្រាប់ជ័យជំនះយប់មិញនេះបានធ្វើអោយ Manchester United បាន ៣៥ពិន្ទុបន្ថែមទៀតហើយឡើងទៅជាលំដាប់ទី ៧ របស់តារាង ។
អត្ថបទដោយ ចាន់សា