មួយគូទៀតហើយ “Bifern” អនាគតកូនក្រមុំបង្ហោះរូបមិត្តប្រុសបំពាក់ជញ្ចៀនសុំរៀបការ មិនសូវហឺហាតែរ៉ូមែនទិកខ្លាំង!
ត្រូវត្រៀមខ្លួនធ្វើជាកូនក្រមុំម្នាកទៀតហើយសម្រាប់តួឯកស្រី “Bifern” ដែលចុងក្រោយនេះបានផុសរូបនិង Caption ស្វីតៗ ក្រោយពេលខ្លួននិងមិត្តប្រុសសម្រចចិត្តរៀបការជាមួយគ្នា ធ្វើអោយហ្វែនៗនាំគ្នាចូលរួមអបអរសាទយ៉ាងច្រើនកុះករ។
ដោយ “Bifern” បានផុសរូបខ្លួនឯងនិងមិត្តប្រុសដែលទាំងពីនាក់មានពាក់ចិញ្ចៀនពេជ្រយ៉ាងស្រស់ស្អាត ព្រមជាមួយ Caption ថា:
“ 6 ខែមុន
ខ្ញុំបានឆ្លើយថា YES!
ហើយរហូតមកដល់អីឡូវ មិនដែលមានថ្ងៃណាមួយដែលខ្ញុំស្តាយក្រោយនោះទេ
អរគុណដែលធ្វើអោយខ្ញុំក្លាយទៅជាស្ត្រីដែលសំណាងបំផុត
@bomdanuphop ”
ចំណែកខាងប្រុសលោក “bomdanuphop” ក៏បានផុតរូបដូចគ្នានៅក្នុងអ៊ិនស្ត្រាក្រាមរបស់គាត់ ជាមួយ Caption ផ្អែមល្អែមថា:
“ ស្នាមថើមដំបូង យប់ដំបូង ចម្រៀងដំបូង ដែលបានធ្វើអោយអ្នកស្រក់ទឹកភ្នែក
ភ្នែករបស់អ្នកពេលខ្ញុំនិយាយថា I LOVE YOU
ជោគជ័យដែលល្អបំផុតសម្រាប់ខ្ញុំ គឺនៅពេលលុងជង្គង់សុំហើយ នាងឆ្លើយថា YES
អរគុណដែលធ្វើអោយខ្ញុំក្លាយទៅជាបុរសដែលសំណាងជាងគេ”
ផ្អែមទៅផ្អែមមកបែបនេះ ធ្វើអោយមិត្តភក្តិនិងហ្វែនៗជ្រួលជ្រើម ត្រេកអរដែលទីបំផុតអ្នកទាំងពីរសម្រចចិត្តជ្រើសរើសគ្នាជាគូរអនាគត ហើយនាំគ្នាចូលមកខ្លិកឡាយ៍ ខមមិនរូបបេះដូងពេញហ្នឹង !!
អត្ថបទដោយ ចាន់សា