Nicky និយាយកណ្តាលកម្មវិធីថាព្រមអោយផ្ទះតម្លៃ 40លានបាតអោយមិត្តស្រី “Goyyog”!

អាចនិយាយបានថាស្នេហារបស់អ្នកទាំងពីរពេលនេះមានតែប្រសើរឡើង ហើយមើលទៅកាន់តែចុះសម្រុងគ្នាល្អជារឿយៗ សម្រាប់គូរបស់ “Nicky Nachat” ជាមួយ “Goy arachaporn” ដល់ថ្នាក់ខាងប្រុសបានបង្ហើបខ្លះៗថាម្នាក់នេះឯងជាស្រីដែលគាត់ចង់រៀបការជាមួយ ហើយថ្មីៗនេះក៏មានរឿងធ្វើអោយមនុស្សជាច្រើនស្រែកថា វ៉ាវ ពីព្រោះកំលោះ Nicky និយាយក្នុងកម្មវិធី YouTube ថានឹងលើកផ្ទះតម្លៃ៤០លានរបស់ខ្លួនអោយទៅមិត្តស្រី “Goy arachaporn”។

បន្ទាប់ពីមានការនិយាយដល់រឿងនេះជាច្រើន Nicky បានអធិប្បាយបន្ថែមថាវាគ្រាន់តែជាកានិយាយលេងនៅក្នុងកម្មវិធីទេ តែស្មោះត្រង់ទៅគាត់ក៏បានតាំងចិត្តថានឹងអោយផ្ទះនេះទៅ “Goy arachaporn”ដែរ ករណីមានរឿងអីកើតឡើងចំពោះខ្លួនគាត់ជាអកុសល ពីព្រោះគិតថាម៉ាក់និងប្អូនគ្មានសមត្ថភាពរំលោះបន្តឡើយហាសហា មូលហេតុមួយទៀតគឺព្រោះ goy ជាអ្នកចេញគំនិតតុបតែង រកជាងមកធ្វើទៀត ដោយខ្លួនមិនចាំបាច់ធ្វើអីសោះចាំតែចេញលុយអោយគេ។

តែបើសួរថាផ្ទះនេះជាផ្ទះសម្រាប់សាងគ្រួសារជាមួយគ្នាមែនទេ? Nicky ថាខ្ញុំមិនហ៊ានអះអាងដល់ថ្នាក់ហ្នឹងទេ ពីព្រោះមិនចង់និយាយច្រើន តែនឹងព្យាយាមរក្សាស្នេហាលើកនេះអោយបានល្អបំផុត ដោយឆ្លៀតសសើរខាងស្រីថានាងជាមនុស្សល្អ ធ្វើល្អដាក់ខ្លួនច្រើនណាស់ យកចិត្តទុកដាក់មើលថែគ្រួសារទាំងពីរបានយ៉ាងប្រពៃ គាត់សប្បាយចិត្តខ្លាំងណាស់ដែលមាន goy ជាមិត្តស្រី។

អត្ថបទដោយ ចាន់សា