បុរសចិត្តបុណ្យឆ្នាំ ២០២១!! Bright ត្រៀមប្រគល់ថវិកាដែលខ្លួនប្រមូលបានពីពិពណ៌រូបភាពជូនទៅមូលនិធិនិងអង្គការជួយសង្គម!
Bright ជាតារ៉ាសម្តែងកំលោះល្បីល្បាញរបស់ប្រទេសថៃ ដែលមិនថាធ្វើអ្វីទេគាត់តែងតែមានហ្វែនតាមនិងចាំជួយគាំទ្រគ្រប់ពេលវេលា ថ្មីៗនេះគាត់និងអ្នកគាំទ្របានបង្កើតរឿងរ៉ាវល្អមួយទៀតសម្រាប់សង្គម ដោយនាំគ្នារួមធ្វើការដេញថ្លៃរូបដើម្បីបរិច្ចាគអោយ Project “Make A Bright Wish 2021” ដែលក្រុមអ្នកគាំទ្របានរៀបចំចាត់ចែងឡើងដើម្បីធ្វើបុណ្យបរិច្ចាគទៅដល់មូលនិធិនិងអង្គការជួយសង្គមរួមគ្នា។
ដោយចំនួនថវិកាដែលប្រមូលបាននៅក្នុង Project មានរហូតដល់ ៤លានបាត ហើយលុយ ៤.6លាននេះបានមកពីប្រភពពីរផ្សេងគ្នា ទីមួយ ៤.២ លានបានមកពីចិត្តសប្បុរសរបស់ហ្វែនខ្លាប់របស់ Bright ដែលនាំគ្នាបរិច្ចាគអោយប្រូចែក និង ១.៤លានទៀតបានមកពីការដេញថ្លៃរូបរបស់ Bright នៅក្នុងកម្មវិធីពណ៌ Unique The exhibition of Bright ហើយចំណូលទាំងអស់នេះនឹងយកទៅបែងចែកអោយមូលនិធិផ្សេងៗគ្នា។
ចំណែក Bright វិញបានធ្វីតអរគុណហ្វែនៗដែលខិតខំប្រឹងប្រែងដើម្បីអោយ Project ធ្វើបុណ្យរួមគ្នានេះបានសម្រេចនិងទទួលបានការចូលបុណ្យយ៉ាងច្រើន “Thank you for your support as always” បុរសសង្ហារ ចិត្តបុណ្យ ដែលតែងតែមានហ្វែនៗនៅចាំគាំទ្រត្រូវលើកអោយ Bright ហើយ ឆ្នាំនេះពួកគេជួយសង្គមបាន ៤៦៨១៦៩១.៨៧ បាត ឆ្នាំក្រោយឬ Project ក្រោយៗសូមអោយបានច្រើនជាងនេះណា ។
អត្ថបទដោយ ចាន់សា