បន្ទាប់ពីស្រក់ទឺកភ្នែកព្រោះស្វាមីត្រូវវះកាត់ខួរក្បាល “Margie Balenciaga” ជប់លៀងឡើងផ្ទះជាមួយមិត្តភក្តិតារ៉ា និងប្រកាសបើកផ្ទះអោយមើលនៅក្នុង Youtube!
ជាគ្រួសារមួយដែលតែងតែមានរឿងល្អៗមកចែករំលែងអោយគ្រប់គ្នាបានកំសាន្ត សម្រាប់គ្រួសារ “Margie Balenciaga” និងស្វាមី “Pokemindset” ព្រមជាមួយកូនភ្លោះពីរនាក៉ “មីកា-មីយ៉ា” ដោយទាំងអស់គ្នារួមគ្នាបង្កើត channel youtube និយាយពីសកម្មភាពក្រុមគ្រួសាររបស់ខ្លួន ដែលមានអ្នកតាមដានរាប់លានអ្នក។
ក្នុងកម្មវិធីយូធូបរបស់ពួកគេមានច្រើនវគ្គណាស់ដែលគ្រួសារមួយនេះបាន Update អំពីផ្ទះដែលកំពុងសាងសង ដោយតារ៉ាទាំងពីរធ្វើគ្រប់យ៉ាងដោយខ្លួនឯង ដើរតួជាអ្នករៀបចំចាត់ចែងរឿងប្លង់ និងសាងសង់ខ្លួនឯងទាំងអស់ ហើយថ្ងៃទី ២១ មករានេះ “Margie Balenciaga” បានផុសនៅក្នុងអ៊ិនស្ត្រាក្រាមរបស់ខ្លួនថាផ្ទះរបស់នាងបានធ្វើរួចហើយ ដោយក្នុងនោះនាងបានផុសរូបនាងជាមួយមិត្តភក្តិតារ៉ាដូចជាកញ្ញា “Mint Chalida” ជាមួយមិត្តភក្តិផ្សេងៗទៀតកំពុងអង្គុយឆ្លងអបអរសាទផ្ទះថ្មីរបស់គ្រួសារ PokeMargie។
នាងបានអញ្ជើញភ្ញៀវដែលជាហ្វែនៗអោយមកចូលរួមអបអរសាទជាមួយនាងនៅក្នុងកម្មវិធី youtube របស់នាង ដោយនាងនឹងនាំអ្នកទាំងអស់គ្នាទៅមើលបន្ទប់ផ្សេងៗទូទាំងផ្ទះថ្មី និងប្រៀបធៀបអោយមើលថាតើគ្រប់យ៉ាងសាងសង់ចេញមកដូចតាមប្លង់រចនាឬទេ កម្មវិធីបង្ហាញផ្ទះថ្មីរបស់គ្រសារ PokeMargie នឹងធ្វើការចាក់ផ្សាយនៅលើ youtube “On The Run” នៅថ្ងៃស្អែកវេលាម៉ោយ ៩ យប់។
ចាត់ទុកថាជាដំណឹងល្អរបស់គ្រួសារដ៏គួអោយស្រលាញ់នេះ ក្រោយពេលត្រូវជួបរឿងទុក្ខសោកអស់មួយរយៈធំព្រោះស្វាមីត្រូវពេទ្យបញ្ជាអោយធ្វើការវះកាត់ខួរក្បាលជាបន្ទាន់ មិនចឹងទេអាចប្រឈមនឹងការបាត់បង់ជីវិត ។ ខាងយើងសូមសម្តែងក្តីរីករាយនឹងអបអរសាទជាខ្លាំងចំពោះពត៌មានដែលល្អមួយនេះផង !
អត្ថបទដោយ ចាន់សា