Pancake Khemanit អត់ចិញ្ចើម?? ប្អូនស្រីបង្កើតជ្រុលដៃធ្វើបាបរាងខ្លាំងបន្តិច តែតារ៉ាស្រីរបស់យើងដូចជាមិនអីដែរគ្រាន់តែ..
ជាប់ចំណាត់ថ្នាក់លេខមួយរឿងសម្រស់ស្អាតគ្រប់ជ្រុងជ្រោយ ជារឿងពិតដែលយើងត្រូវទទួលស្គាល់សម្រាប់តួឯងស្រីដូចជា “Pancake Khemanit” តារ៉ាសម្តែង និងតារ៉ាដើរម៉ូដប្រចាំចិត្តរបស់មហាជន នៅពេលដែលផេកតិកតក់ ingomojo របស់ប្អូនស្រីបង្កើតឈ្មោះ”មីគី អ៊ិងកាម៉ន់” បានផុសខ្លីបវិដេអូសាកហ្វីលថើ Light Eyebrow ដែលធ្វើអោយចិញ្ចើមរបស់អ្នកដែលត្រូវគេថតនោះឡើងស្តើងខ្លាំងរហូតមើលទៅដូចមិនមានចិញ្ចើមអីចឹង
ដោយមុនពេលថតប្អូនស្រីបានសាកសួរថា “ចែញុំសុំសាកហ្វីលថើនេះជាមួយចែតិចបានទេ ព្រោះមានគេនិយាយថាមិនសូវមានអ្នកយកឈ្នះវាបានទេ” ផែនខេកអូខេហើយថែមដើរតួជាម៉ូដែលអោយប្អូនស្រីបានជាច្រើនស្តាយន៍ទៀតផង ដោយមិនដឹងថាហ្វីលថើនោះរូបរាងយ៉ាងដូចម្តេច ប្អូនសុំហើយធ្វើអោយប្អូនហ្មងទៅ
នៅពេលដឹងតាមក្រោយថាហ្វីលថើនោះធ្វើអោយខ្លួនឯងបាត់ចិញ្ចើម ម្ចាស់ខ្លួនដល់ថ្នាក់ភ្លាត់មាត់ថា “ហូយ…មើលទៅឆ្លងមិនផុតទេ ហេតុអ្វីចិញ្ចើមរបស់បងបាត់អស់ចឹង? មើលទៅអូខេអត់ទេនៀក?” មើលទៅម្ចាស់ខ្លួនក៏មានអារម្មណ៍អៀន និងអស់សំណើចនឹងខ្លួនឯងមិនស្ទើរដែរ ព្រោះបានធ្វើសំឡេងខ្យូតខ្លាំងណាស់នៅក្នុងវីដេអូ
ជាមួយគ្នានេះដែរក្រោយពេលវីដេអូ TikTok នោះបានធ្លាក់ទៅដល់ដៃហ្វែនៗ អ្នកគាំទ្រគ្រប់គ្នានាំគ្នាចូលមកខមមិន “ឈ្នះចាស់ ឈ្នះ ១០០%” ព្រមនិយាយថាគ្មានហ្វីលថើណាអាចធ្វើបាប “Pancake Khemanit” បានឡើយ
អត្ថបទដោយ ចាន់សា