BigBang Comeback?!! T.O.P សមាជិកក្រុម​ BigBang ធ្វើអោយហ្វែនៗស្រក់ទឹកភ្នែកដោយផុសនៅក្នងអ៊ិនស្ត្រាក្រាមផ្ទាល់ខ្លួនថា..

អាចនិយាយបានថាក្រុមអ្នកគាំទ្រក្រុម BigBang ឬ V.I.P នាំគ្នាទឹកភ្នែកលីងលោងព្រោះចិត្តនឹករលឺក នៅពេលដែល T.O.P ម្នាក់នៃសមាជិកក្រុមតារ៉ា K-pop លំដាប់​ legend ប៊ិកបែងបានផុសរួបក្រុមរបស់ខ្លួនដែលមានទាំង ថេយ៉ាង ជីដ្រាហ្គន ដេសង់ ព្រមជាមួយ​ Caption ជាប់ហាសថេកថា #ilovemyband #ilovemyfans

After Footer (Active) - damrei Mr1 Zone2

ដោយលើកនេះធ្វើអោយបណ្តា V.I.P (ឈ្មោះហៅហ្វែនរបស់ក្រុមប៊ឹកបែង) ទូទាំងពិភពលោកនាំគ្នាចុងឡាយក៍ ខមមិន និងទាមទាអោយក្រុម idol​ ត្រឡប់មកវិញ ដោយដឹងថារឿងត្រឡប់មកវិញនេះជារឿងដែលគេរងចាំនឹងតាមដានបន្តទៀតថាវាអាចកើតឡើងមែនទែនឬអត់ទេ តែអែដមិនប្រាកដចិត្តថាបណ្តា V.I.P នៅកម្ពុជាយើងកំពុងនាំគ្នារងចាំដំណឹងល្អនេះ ព្រោះគ្រប់គ្នានៅចាំយ៉ាងច្បាស់ថា ពួកគេគឺជាអ្នកដែលធ្វើអោយសិល្បះ K-pop ឈានជើងមកដល់ថ្ងៃនេះ ថ្ងៃដែលគ្រប់គ្នាទទួលស្គាល់ទូទាំងពិភពលោក ។

យើងសង្ឃឹមយ៉ាងមុតមាំថានឹងអាចមានឪកាសបានមើកការរាំជាក្រុមរបស់បុរសទាំងបួននាក់នេះទៀត ក្រុមបុរសដែលបានក្លាយជា idol របស់តារ៉ា K-pop ជំនាន់ក្រោយជាច្រើនក្រុមនាពេលបច្ចុប្បន្ន ក្រុមដែលសូម្បីតែ BTS ក៏ស្ងប់ស្ងែងកោតសសើរ និង អោយឈ្មោះថាជា legendary

អត្ថបទដោយ ចាន់សា