បានត្រឡប់មកអោយមិត្តសំណប់មិត្តសង្អប់ឃើញមុខវិញហើយ សម្រាប់អ្នកលក់អនឡាញ ថ្វីមាត់គ្មានអ្នកប្រៀបដូចយ៉ាង អ្នកនាង “Pimrypie” ដែលមួយរយះពេលចូលឆ្នាំថ្មីកន្លងមកនេះនាងបានសុំសម្រាកពីការឡាយលក់មួយរយះ រហូតពេលនេះគ្រប់យ៉ាងរៀបរយដូចដើម គាត់ក៏ត្រឡប់មកលក់វិញ
ដូចជាយប់មិញយប់ថ្ងៃទី ២០ មករា អ្នកនាង “Pimrypie” នៅតែធ្វើអោយអ្នកមើលផ្ទុះសំណើចបានជាបន្តបន្ទាប់នៅក្នុង Live របស់គាត់ រហូតដល់នាទីមួយដែល “Pimrypie” បាននិយាយដល់ស៊ុបផើស្តាយ៍សំដាប់កំពូល “Chompoo Araya” ដោយនាងបាននិយាយថាសុំភ្នាល់គ្នាមួយទល់នឹងមួយ ម៉ែហ៊ានឬទេ?
នៅក្នុង live អ្នកលក់អនឡាញបាននិយាយដល់ Chompoo Araya ថា “ម៉ែចាម៉ែរៀបការហើយ ម៉ែបានស្វាមីជាសេដ្ឋីម៉ឺនលានក៏ដោយ ម៉ែមានកូនហើយ ម៉ែមានប្តីហើយចាត់ទុកថាម៉ែមិនបាននៅក្នុងសង្វៀនប្រកួតជាមួយខ្ញុំទេណា ថាខ្ញុំដើមទ្រូងរាប ម៉ែមកវ៉ាស់គ្នាជាមួយខ្ញុំទេ វ៉ាស់ថានរណាមានដើមទ្រូងវែងជាងគ្នាហ៊ានទេ? ហាសហា … (ពាក្យមិនគួសម្យ).. បើម៉ែមិនហ៊ានម៉ែនៅអោយស្ងៀម” និយាយហើយ “Pimrypie” បែរមកនិយាយជាមួយខ្លួនឯងថា “បង Chompoo Araya ដឹងតែមិនយល់ពីខ្ញុំទេមើលទៅ”
ហ៊ានបោះគេមែនអ្នកលក់ពូកែថ្វីមាត់ម្នាក់នេះ super star ក៏មិនលើកលែងដែរ ចំណែករឿងបន្ត ករណី idol មានការតបត ឬ ចេញមកបកស្រាយអ្វីអែតមីនសុំ update ជូនតាមក្រោយទៀតណា
អត្ថបទដោយ ចាន់សា