Mark Prin តែងសេចក្តីជូនពរថ្ងៃខួបកំណើតមិត្តស្រី Kimmy Kimberley​!

ទីបំផុត “kimmy_kimberley” បានឈានមកដល់ខ្ទង់ ៣ ហើយ គម្រប់៣០ឆ្នាំជាបរិបូណ៍ថ្ងៃនេះដោយនាងនិងក្រុមគ្រួសារបាននាំគ្នាធ្វើបុណ្យនៅវត្តមួយយ៉ាងកក់ក្តៅ ចាត់ទុកបានថាជាការទទួលអាយុ ៣០ បានយ៉ាងប្រពៃពោរពេញទៅដោយបុណ្យ។

ដោយថ្ងៃនេះជាថ្ងៃពិសេសមានប្រែនជាច្រើនបានផ្ញើរកាដូអបអរសាទថ្ងៃខួបកំណើតអោយនាង រីឯក្រុមមិត្តភក្តិ និង ក្រុមអ្នកគាំទ្រវិញបាននាំគ្នាចូលខមមិន និងផ្ញើរសាជូនពរតារ៉ាស្រីរបស់យើងដោយក្តីស្រលាញ់ជាច្រើន ដោយ “kimmy_kimberley” ក៏បានស៊ែរពាក្យជូនពរទាំងនោះនៅក្នុង IG Story របស់នាង។

ចំណែកមនុស្សពិសេសយ៉ាងលោក Markprin ក៏មិនភ្លេចថ្ងៃកំណើតរបស់មិត្តស្រីឡើយ លោកបានផុសជូនពរនាងជាសាធារណះដោយបានសសេរសាយ៉ាងវែងថា ” ២៩ឆ្នាំដែលកន្លងផុតទៅមានទាំងរឿងល្អ និងរឿងមិនល្អផ្សំគ្នាចូលមកក្នុងជីវិត តែដោយសាភាពរឹងមាំរបស់ Baby ធម្មជាតិដែល Baby ជាំមនុស្សគួរអោយស្រលាញ់ ស្រស់ស្រាយ ធ្វើអោយមានមនុស្សជាច្រើនស្រលាញ់និងជួយអោយអូនឆ្លងរឿងទាំងអស់នោះមកបាន ឈានចូលឆ្នាំទី៣០ សូមអោយបេប៊ីជួបតែរឿងល្អៗ មនុស្សល្អៗ របស់ល្អៗ មានតែមនុស្សចូលចិត្តស្រលាញហើយចាំជួយគាំទ្រគ្រប់ៗរឿង សូមអោយសប្បាយចិត្តច្រើនជាងមុន យល់អំពីជីវិតច្រើនជាងមុន មិនថាមានរឿងអ្វីកើតឡើងសូមអោយធ្វើវាបានប្រកបដោយជោគជ័យ។

សូមស្វាគម៍ចូលខ្ទង់ ៣ តែក៏ត្រូវរីកចម្រើនតទៀត ជាឆ្នាំនៃការកសាង ប្រមូលសន្សំ រកបទពិសោធន៍ សូមអោយប្រើប្រាស់ពេលវេលាល្អៗរួមគ្នា ហើយបងនឹងនៅក្បែរបីបែបនេះរហូតទៅ រីកចំរើនព្រមគ្នាបែបនេះជារៀងរហូតណា”។

គ្រប់យ៉ាងប្តូរពណ៌ទៅជាស៊ីជុំពូភ្លាមៗបន្ទាប់ពីគាត់បានផុសសារជូនពរនេះ មិត្តភក្តិទាំងឡាយទាំងពួងក៏ចូលមកខមមិនក្នុងផុសរបស់ Markprin យ៉ាងច្រើនកុះករ ក្នុងនោះក៏មានម្ចាស់ខួបចូលមកខមមិនថា “The Word Love Is Not Enough” ធ្វើអោយថ្ងៃនេះបានក្លាយទៅថ្ងៃល្អរបស់ហ្វែន និងគ្រប់គ្នាដែលបានឃើញក្តីស្រលាញ់របស់គូរនេះ។

អត្ថបទដោយ ចាន់សា