មិនមែននៅSingleទេ! តួឯកស្រីនាងYamបង្ហើបប្រាប់រឿងបេះដូង ពេលនេះទាក់ទងគ្នាបានពីរឆ្នាំ…

មានគូម្នាក់ទៀតហើយ! តារាសម្ដែងស្រីសម្រស់លេចធ្លោរតួឯកស្រីមុខស្រទន់មានប្រជាប្រិយភាពនាង Yam Matira បង្ហើបប្រាប់រឿងបេះដូង ការពិតប៉ុន្មានឆ្នាំចុងក្រោយនេះរូបនាងមិនមែននៅ Single នោះទេ មានគូប្រចាំចិត្តរួចហើយ។

ដោយតួឯកស្រីនាង Yam បានឲដឹងផងដែរថា រូបនាងនិងគូស្នេហ៍បានទាក់ទងមើលចិត្តគ្នាប្រហែលជាពីរឆ្នាំហើយ។ ចំណែកគូស្នេហ៍របស់នាងការពិតទៅគឺមិនមែនជាអ្នកក្នុងរង្វង់សិល្បះនោះឡើយ តែក៏មិនមែនជាអ្នកមកពីណាឆ្ងាយនោះដែរគឺជាបុរសក្នុងរង្វង់ហៃសូអ្នកជំនួញជាមិត្តភក្ដិរបស់មិត្តភក្ដិ។ ដោយនាងនិងគូស្នេហ៍បានស្គាល់គ្នាតាមរយះហៃសូ Nai ចំណែកហៃសូ​ Nai គឺជាសង្សារនាពេលបច្ចុប្បន្នរបស់តួឯកស្រីនាង Taew Natapohn។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ