ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងស្រី ឆៃលី ដាឡែន និងតារាចម្រៀងល្បីឈ្មោះអ្នកនាង មាស សុខសោភា ដែលអ្នកទាំងពីរគឺជាតារាជើងចាស់ ដែលចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំដូចគ្នាផងដែរ។
ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ តារាស្រី ឆៃលី ដាឡែន បានបង្ហោះរូបភាពជាមួយអ្នកនាង មាស សុខសោភា និងបានរៀបរាប់ពីអត្តចរិតរបស់តារាស្រីរូបនេះ ពេលជួបគ្នាម្ដងៗថា៖
«Good morning my love Meas Soksophea ស្រឡាញ់ណាស់ ទាំងសំឡេង ទាំងចរិត មិនចេះឆ្មើងឆ្មៃ ឃើញកន្លែងណាក៏ដោយនិយាយពីស្រែកហៅ រួសរាយណាស់ នេះបានស័ក្ដិសមជាកំពូលតារាចម្រៀងល្បីមែន»
ហើយក្នុងនោះ ឆៃលី ដាឡែន ក៏បានបន្ថែមទៅតារាមួយចំនួនតូច ដែលទើបតែល្បីឈ្មោះផងដែរថា «មិនដូចតារាមួយចំនួនតូច ដែលទើបចេញក្បាលមក ហើយមិនមែនល្បីក្នុងវិស័យសិល្បៈទេ តែម៉ែអើយនិយាយខ្មើត ពើងទ្រូង កើតបូសក្លៀក ហើយនិយាយពីអួតអើយអួត តែបើសមត្ថភាពដូចគ្មានទេ (សុំទោសណាខ្ញុំមិនបាននិយាយប៉ះពាល់អ្នកណាទេ តែបើមានខ្លួនទទួលយកចុះ)»៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖