លោកអធិការចង់បានមង្គលការបែបសាមញ្ញៗ!! Pancake khemanit មិនទាន់បង្ហើបថ្ងៃវេលាតែបានរៀបគម្រោងរួចអស់ហើយ!

ចុងក្រោយតួឯកស្រី​ “ Pancake khemanit” បានបង្ហើបប្រាប់ក្នុងសម្ភាសន៍នៃព្រឹត្តិការណ៍បើកសម្ភោធកម្មវិធី Sexy Mama អំពីវេលារៀបអាពាហ៍ពិពាហ៍ជាមួយអធិកាជាមិត្តប្រុស ក្រោយទាក់ទងគ្នាបានគ្រប់ ១០ឆ្នាំ។

ដោយគាត់ប្រាប់ថា “ចាំពួកយើងមកផ្តល់ដំណឹងអោយព្រោះឥឡូវនេះកំពុងរើសថ្ងៃពាលា ខាងមិត្តប្រុសនឹងគ្រួសារគាត់ជាអ្នកជួយចាត់ចែងរឿងនេះអោយ តែក៏មិនទាន់បានថ្ងៃណាមួយអោយច្បាស់លាស់ទេ គ្រប់គ្នារវល់ធ្វើការរៀងៗខ្លួនមិនដឹងថាថ្ងៃណាដែលល្អជាងគេនោះទេ រើសបានហើយចាំមកប្រាប់ម្តងទៀតណា”។

After Footer (Active) - damrei Mr1 Zone2

“Pancake khemanit” បានបន្តទៀតថាសម្រាប់ពេលនេះគ្រួសារទាំងសងខាងបាននិយាយគ្នាតែក៏មិនទាន់បានរៀបចំគម្រោងអោយលំអិតនៅឡើយទេពីព្រោះសាមីខ្លួនទាំងពីរកំពុងរវល់ជាមួយការងារនិងទំនួលខុសត្រូវរបស់ខ្លួនងខ្លាង គ្រួសារក៏បណ្តោយអោយធ្វើការងារត្រង់នេះអោយរួចរាល់សិនចាំរៀបចំពិធី។

ទាក់ទងនឹងរូបបែបអាពាហ៍ពិពាហ៍យើងទាំងពីរជាមនុស្សចូលចិត្តអ្វីដែលធម្មតាៗស្រាប់ ប្រហែលជាអាចរៀបចំតួចតាចសម្រាប់ក្រុមគ្រួសារសិន រួចចាំរៀបចំសម្រាប់ភ្ញៀវកិត្តយសតាមក្រោយ មានអ្វី update បន្ថែមយើងទាំងពីរនាក់នឹងមកប្រាប់ជាបន្តបន្ទាប់ទៀតណា។

អត្ថបទដោយ សា