ផ្អើលទាំងនគរ!! Phet thakrit នាំមិត្តស្រី Mindtarika ស្លៀកឈុត​ប្រពៃណី តារ៉ាល្បីៗនិងហ្វែនខ្លាប់នាំគ្នាចូលខមមិន Congratulation!

ជាគូរតារ៉ាដែលចាប់ផ្តើមសាងស្នេហាលក្ខណះងាយៗ មិនហ៊ឹហាមិនសូវល្បីដូចគូរដទៃ សម្រាប់គូររបស់លោក “Phet_thakrit” និង កញ្ញា “Mindtarika” ដែលបានចាប់ផ្តើមស្នេហ៍ក្នងបុស្តិ៍លេខ៣ ស្រលាញ់គ្នាបានយូរហូតមានគម្រោងសាងអនាគតច្បាស់លាស់ជាមួយគ្នា ដោយបានចូលហ៊ុនគ្នាធ្វើធុរកិច្ចកសិដ្ឋានដ៏ស្រស់បំព្រងជាច្រើនកន្លែង។

After Footer (Active) - damrei Mr1 Zone2

ថ្មីៗនេះទាំងគូរបានបង្ហាញទិដ្ឋភាពដែលធ្វើអោយគ្រប់គ្នាសប្បាយចិត្ត និងគិតថាពួកគេកំពុងមានពិធីមង្គលកា ព្រោះទាំងតួឯកប្រុស “Phet_thakrit” និង តារ៉ាសម្តែងស្រី “Mindtarika” ផុសរូបស្លៀកសំលៀកបំពាក់ប្រពៃណីថៃ ព្រមជាមួយហែសថេក​ #บ้านบุญอุ่นรัก ជំនួសអោយ Caption នៅក្នុងអ៊ិនស្ត្រាក្រាមផ្ទាល់ខ្លួនរបស់ពួកគេ។

ឃើញផុសរបស់លោក “Phet_thakrit” ហើយតារ៉ាសម្តែងស្រី noonrami ប្រញាប់ចូលមកខមមិនអបអរសាទភ្លាមៗ តែលោកភិតបានឆ្លើយតបទាំងអស់សំណើចថា “ម៉ែមកខុសកម្មវិធីហើយ” លើសពីនេះទៅទៀតនៅមានពីធីករ និងតារ៉ាសម្តែងស្រីល្បី boompanadda ដែលចូលមកខមមិនថា​“អានបោះគេហើយហើយក៏នៅភ្លេចខ្លួនចូលមកសម្តែងក្តីរីករាយទៀត ហាសហា” “Phet_thakrit” ក៏បានតបថា “ចាំសិនម៉ែ ហាសហា”។ នៅមានមិត្តភក្តិ មនុស្សស្និតស្នាល និង​អ្នកគាទ្រជាច្រើនទៀតដែលយល់ច្រឡំថាវាជាអាពាហ៍ពិពាហ៍ មិននឹងស្មានថាជា Prank របស់អ្នកទាំងពីរសោះ !

អត្ថបទដោយ សា