ស្មានខុសហើយ!​ ឃើញ Violette ស្អាតជាមុនស្មានតែទៅកែសម្ជស្សការពិតទៅ….

តារា​ចម្រៀង និងសម្ដែង​កូន​កាត់​ថៃ​-បែលហ្សិក Violette Wotier  ត្រូវបានគេទទួលស្គាល់ជាតារាវ័យក្មេងដែលមានទេព្យកោសល្យខ្ពស់ទាំងការច្រៀងមានទឹកដមសម្លេងពិរោះ មិនតែប៉ុណ្ណោះមានទេពូកែលេងទឹកមុខក្នុងការសម្ដែងផងដែរ។ ក្រៅ​ពី​ការងារ​ដំណើរ​ការ​ល្អ​រឿង​ស្នេហា​ក៏​មានភាពរលូន ពោលពេញទៅដោយ​សុភមង្គល​ដែរ  ព្រោះ​ឥឡូវ​នេះ​គេ​ដឹង​ថានាង​មាន​ទំនាក់ទំនង​ជាមួយតារាសម្ដែងប្រុស Kao Jirayu ។ បន្ទាប់ពីបានថតរឿងភាគល្បីប្រចាំបុស្ដិ៍ GMM O-Negative រួចមកអ្នកទំាងពីរក៏រក្សាមិត្តភាពមក។

រហូតប៉ុន្មានឆ្នាំមុននេះអ្នកទាំងក៏សេពគប់គ្នាជាសង្សាយ៉ាងពិតប្រាកដ និងបើកជំហរដែល​ឥឡូវ​នៅ​ជាមួយ​គ្នា​បាន​២​ឆ្នាំ​ ហើយ។ ថ្មីៗនេះ ហ្វេនរបស់ Violette ក៏បានកត់សម្ដាល់រូបភាពថ្មីៗដែលនាងផុស ដោយមើលទៅដូចជាខុសពីមុន នាងមើលទៅស្រស់ស្អាតខុសពីធម្មតា ។ គេក៏ធ្វើការបង្អាប់នាងលេងថាមានស្នេហា៍ធ្វើសម្រស់ស្អាតជាងមុន ព្រោះ​​ទទួល​បាន​សុភមង្គល​ពី​អ្នក​ជិតខ្លួន ។​ ​
After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖Eriya