កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២កន្លងទៅម្សិលមិញនេះ ជាថ្ងៃកំណើតគម្រប់អាយុ៣០ឆ្នាំរបស់កំពូលតារាសម្ដែងថៃស្រីល្បីឈ្មោះ Kimberly ហើយក្នុងនោះយើងក៏មានការបង្ហោះសារជូនពរថ្ងៃកំណើតពីសំណាក់ហ្វេនៗនិងមិត្តភក្ដិរួមសិល្បៈនាងជាច្រើនផងដែរ។
តែក្នុងនោះអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង យើងបានឃើញលោក Mark Prin ដែលជាគូស្នេហ៍បានបង្ហោះរូបភាពបង្ហាញសកម្មភាពលោកនិង Kimberly ដឹកដៃគ្នាទៅធ្វើបុណ្យនៅវត្តភូថង ដើម្បីសុំសេចក្ដីសុខក្នុងឆ្នាំថ្មីនេះ និងបាននិមន្តព្រះសង្ឃជាច្រើនអង្គសូត្រលើករាសីដល់អ្នកទាំងពីរថែមទៀតផង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែសរសើរគូស្នេហ៍មួយគូស្នេហ៍ ពិតជាមានទឹកចិត្តល្អប្រពៃខ្លាំងពិតមែន ខណៈថ្ងៃកំណើតសម្រេចចិត្តដឹកដៃគ្នាទៅធ្វើបុណ្យរួមគ្នាបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី