ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ ពិធីការិនីសំបូរប្រជាប្រិយភាពកញ្ញា ជីមមី ដែលបច្ចុប្បន្ននេះហ្វេនៗជាច្រើនចាប់អារម្មណ៍នាងជាខ្លាំង ពិសេសនោះគឺតាមរយៈការបង្ហាញខ្លួននៅក្នុងបណ្ដាញសង្គម និងនៅលើកញ្ចក់ទូរទស្សន៍នេះតែម្ដង។
ជាក់ស្ដែងថ្មីៗនេះ ខណៈពេលដែលទៅចូលរួមកម្មវិធី «ទេសចរណ៍អាស៊ាន 2022» ដែលប្រារព្ធឡើងរយៈពេល ៣ថ្ងៃ នៅលើទឹកដីខេត្តព្រះសីហនុ យើងបានឃើញនាងបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងឈុតសម្លៀកបំពាក់ផាមួងសំពត់បត់យ៉ាងសមសួន អមជាមួយទេសភាពឆ្នេរសមុទ្រមើលទៅពិតជាស្រស់ស្អាត និងប្លែកភ្នែកខ្លាំងណាស់។
ក្នុងនោះតារាស្រីរូបនេះក៏បានរៀបរាប់សារយ៉ាងដូច្នេះដែរថា៖
«យប់ទី3 បិទបញ្ចប់យ៉ាងជោគជ័យនៃកម្មវិធីទេសចរណ៍អាស៊ាន 2022 | ASEAN Tourism Forum 2022 | ATF 2022 Cambodia ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង មានការចូលរួមពីគណះប្រតិភូអាស៊ាន អង្គទូតនានា ភ្ញៀវជាតិ និង អន្តរជាតិទាំង ១០ ប្រទេសចូលរួមនាខេត្តព្រះសីហនុ តំបន់ឆ្នេរស្អាតដាច់គេលើលោក។ យើងខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលតួនាទីជាពិធីករ និង ពិធីការិនីក្នុងកម្មវិធីជាតិដ៏អស្ចារ្យនេះ។ កម្មវិធីជាតិនៅលើឆ្នេរសមុទ្រស្លៀកសំលៀកបំពាក់ដូចនាងខ្ញុំសមរម្យទេបងប្អូន? ឈុតដ៏ស្រស់ស្អាតបានមកពី Jimmy Meng Shop»៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖