មិនមែនទើបតែប្លែកទេ! តាមពិតលោក អុីណូ ចូលចិត្តតែងខ្លួនប្លែកតាំងពីនៅតូចមកម្ល៉េះ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងល្បីឈ្មោះលោក អុីណូ ដែលបច្ចុប្បន្ននេះលោកតែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ តាមរយៈការតុបតែងខ្លួនបែបប្លែកៗ មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។

យ៉ាងណាមិញអ្វីដែលគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺ ការចូលចិត្តតុបតែងខ្លួនបែ្លកៗបែបនេះ មិនមែនទើបតែបច្ចុប្បន្ននេះនោះទេ ព្រោះគ្រប់គ្នាបានឃើញរូបភាពកាលដែលលោកនៅតូច ម៉ាក់ប៉ាបានលេងស្ទាយ៍មួកយ៉ាង Cute ឲ្យលោកមើលទៅពិតស្រស់ស្អាតដូចបច្ចុប្បន្ននេះអញ្ចឹង។

After Footer (Active) - damrei Mr1 Zone2

តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនក៏សរសើរសម្រស់តារាប្រុសរូបនេះ កាលពីតូចពិតជាទ្រលុកទ្រលន់គួរឲ្យស្រលាញ់ ដូច្នេះហើយទើបបច្ចុប្បន្នតារាប្រុសរូបនេះមានរូបរាងម៉ាប់ៗ និងចូលចិត្តលេងខ្លួនបែបប្លែកៗបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី