ជាការពិតណាស់កាលពីអតីតកាលទំនាក់ទំនងរវាងតារាស្រី Kimberley និង តារាស្រី Mint Chalida ធ្លាប់ប្រេះឆាគ្នា ចាប់តាំងពី Kimberley មានទំនាក់ទំនងស្នេហានិង Mark Prin ព្រោះ Mint និង Mark Prin គឺជាគូជម្លោះនិងគ្នាកាលពីអតីតកាលផងដែរ។
ក្នុងនោះផងដែរ ក្រោយពេលដែលមានបញ្ហាទំនាក់ទំនងមិត្តភាពបែកបាក់ដោយសារមិត្តប្រុសបែបនេះ ហ្វេនៗបានបង្ហាញអារម្មណ៍មិនពេញចិត្ត និងចង់ឲ្យតារាស្រីទាំងពីរដួងនោះ វិលទៅមានទំនាក់ទំនងល្អនិងគ្នាដូចដើមវិញយ៉ាងខ្លាំងទៀតផង។
តែយ៉ាងណាមិញ កន្លងទៅប៉ុន្មានឆ្នាំស្រាប់តែយើងបានឃើញទំនាក់ទំនងតារាស្រីមួយគូនេះបានវិលមកជាល្អនិងគ្នាវិញ ខណៈគ្រប់គ្នាបានឃើញ Mint ទៅចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពឪពុក Kimberley និងបានថតរូបជាមួយគ្នា ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយពិតជារំភើប ព្រោះឃើញទំនាក់ទំនងអ្នកទាំងល្អនិងគ្នាបែបនេះមកវិញ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី