“ចក្រវា៉ល”??? Netflix អះអាងថា “Squid Game ភាគ២” ដែលត្រៀមនឹងចេញឆាប់ៗនេះគ្រាន់តែជាកំណើតរបស់ចក្រវា៉ល Squid Game តែប៉ុននោះ!
“Squid Game” គឺជារឿងមួយក្នុងចំណោមរឿងដែលទទួលបានការគាំទ្រច្រើនទូទាំងពិភពលោក បន្ទាប់ពីបានទស្សនាវគ្គមួយទស្សនិកជនគ្រប់គ្នាចង់ដឹង និងកំពុងរងចាំមើលវគ្គពីរដោយក្តីអន្ទះសារ ក្រោយពេលដឹងថា Netflix កំពុងត្រៀមរៀបចំភាគបន្ត។
លោក ធិដ សារ៉ានដូស (Ted Sarandos) CEO របស់ Netflix និង ប្រធានផ្នែករៀបចំ Content របស់ក្រុមហ៊ុនបានអោយសម្ភាសន៍នៅក្នុងកម្មវិធី Variety ទាក់ទងនិងភាគបន្តរបស់ Squid Game ដោយពុំបានប្រាប់ពីថ្ងៃចេញផ្សាយភាគពីរទេថា “ចក្រវាល Squid Game” ទើបតែបានចាប់ផ្តើមតែប៉ុននោះ។
ពាក្យ “ចក្រវាល” ដោយសារ៉ានដូសបានប្រើជាអ្វីដែលគួរអោយទាក់ទាញណាំស់ ព្រោះពាក្យនេះអាចសំដៅទៅលើអ្វីម្យ៉ាងទំនងថា មិនមែនចង់ត្រឹម Squid Game ភាគ២ ទេ នៅមានអ្វីពិសេសៗបន្តពិរឿងនេះទៀត តើអាចជាភាគ ៣ ៤ ៥ ឬខ្សែភាពយន្តស្រដៀងគ្នានឹង “The avengers” ទេណា?
Squid Game ១ ជាសេរ៊ីរឿងដែលចាប់ផ្តើមបើកបង្ហាញនិងចាក់ផ្សាយបានយ៉ាងល្អឥតខ្ចោះ ទាក់ទងនិងកាតស៊ូព្យាយាមគេចពីសេចក្តីស្លាប់របស់អ្នកចូលរួមប្រកួតប្រជែងទាំង ៤៥៦នាក់ដើម្បីឈ្នះរង្វាន់ពីកម្មវិធីផ្សេងៗ ហើយភាគពីរក៏ប្រហែលមិនធ្វើអោយអ្នកទន្ទឹមរងចាំខកបំណងដែរ។
អត្ថបទដោយ សា