មិនយូរទេ !! Mik_thongraya បណ្តើរ thivaritthisa ឆ្លើយអំពីទំនាក់ទំនងក្រោយពេលមានគេផ្គូផ្គងអោយស្រលាញ់គ្នាច្រើន!

ពីព្រោះមួយរយះក្រោយនេះគាត់ទាំងពីរហាក់បីដូចជាជិតស្និតគ្នាគួរអោយកត់សំគាល់ មានទាំងយកបាយទឹកទៅអោយតារ៉ាប្រុសដល់មន្ទីពេទ្យទៀតពេលដែល “Mik_thongraya” កំពុងសម្រាកព្យាបាលជម្ងឺកូវីដ​ គូររបស់តារ៉ាប្រុស​ “Mik_thongraya” ជាមួយតួឯងស្រី “thivaritthisa” ត្រូវហ្វែនលើកទឺកចិត្តជាខ្លាំង អោយអ្នកទាំងពីរស្រលាញ់គ្នាជាគូរស្នេហ៍មែនទែន។

After Footer (Active) - damrei Mr1 Zone2

អ្នកទាំងពីរតែងតែនៅណាមកណាជាមួយគ្នា ហើយថ្មីៗនេះក៏បានដើរជូនពរ និង​ជូនកាដូឆ្នាំថ្មីទៅកាន់អ្នកមានគុណនៅក្នុងបុស្តិ៍លេខ ៧ ជាមួយគ្នាទៀត។

ហើយទាំងគូរបានផ្តល់បទសម្ភាសន៍នៅបុស្តិ៍លេខ៧ អំពីទំនាក់ទំនងរបស់អ្នកទាំងពីថា “ពេលនេះយើងទាំងពីរនាក់ជាមិត្តជិតស្និតនឹងគ្នា ចំណែករឿងដែលថាអាចអភិវឌ្ឍន៍ទៅជាសង្ហាបានរីទេ ចាំមើលសិន ចាំប្រាប់តាមក្រោយ”

ចំណែក “thivaritthisa” បានឆ្លើយទាក់ទងនឹងការធ្វើបាយម្ហូបទៅអោយ Mik_thongraya​ នាងទទួលស្កាល់ថានាបារម្មណ៍ពីមិកបានឆ្លងកូវីដ១៩ ក៏បានរៀបចំជាអាហារផ្ញើរទៅអោយជាកំលាំងចិត្ត។

សរុបពួកគាត់ឆ្លើយថាជិតស្និតសិន មើលចិត្តគ្នាសិន តែបើនៅតែព្រួយបារម្មណ៍ពីគ្នាទៅវិញទៅមកបែបនេះរហូត និងចេញមក​ Update ពីទំនាក់ទំនងថ្មីអោយហ្វែនៗបានដឹងម្តងទៀត

អត្ថបទដោយ សា