“Lukevoyage” និង “josswayar” ជាគូរមិត្តតារ៉ាដែលធ្វើអោយបេះដូងសុភាពស្ត្រីទាំងឡាយលោតខុសចង្វាក់ ដោយកំពស់ ទម្រង់មុខ និងរាងកាយសាច់ដុំរបស់គាត់ និយាយដល់គូរតារ៉ាសម្តែង និងតារ៉ាដើរម៉ូតខ្នាតអន្តរជាតិពេលណាគ្រប់គ្នាតែងនឹកដល់គាត់ទាំងពីរជានិច្ច តែស្និតគ្នាដល់ថ្នាក់នេះដោយរបៀបណា ជារឿងដែលគ្រប់គ្នាឆ្ងល់ព្រោះម្នាក់ជាជនជាតិអាមេរិកា ម្នាក់ទៀតថៃសុទ្ធ។
“Lukevoyage” ជាកូនកាត់សហរដ្ឋអាមេរិកា-ជប៉ុន សម្រេចចិត្តមកធ្វើការនៅប្រទេសថៃហើយសម្រេចចិត្តមិនត្រឡប់ទៅប្រទេសកំណើតវិញព្រោះស្រលាញ់ស្រុកថៃ ចំណែក “josswayar” ជាតារ៉ាដើរម៉ូតថៃដែលមានរាងសង្ហារទាក់ទាញ់ខ្លាំង
ចាប់ផ្តើមស្គាល់គ្នានៅក្នុងការងារថតម៉ូតអោយផលិតផល ហើយស្និតស្នាលជានៅពេលដែលអ្នកទាំងពីរមានឈ្មោះទៅរួមដំណើរកំសាន្តនៅកោះសាម៉ុយជាមួយគ្នារហូតមកដល់ពេលនេះរាប់អានគ្នាបានជិត ៤ឆ្នាំហើយ។ ជិតស្និតគ្នាព្រោះមានចំណង់ចំនូលចិត្តដូចគ្នាជាច្រើនយ៉ាង ទាំង life style ការហាត់ប្រាណ អានសៀវភៅ និងការតុបតែងខ្លួន… ជាដើម។
ជាមិត្តភក្តិនិយាយភាសាខុសគ្នាដែលបង្រៀនគ្នាទៅវិញទៅមករហូតបានក្លាយទៅជាតារ៉ាថៃដែលពូកែនិងមានប្រចាប្រិយភាពដូចសព្វថ្ងៃនេះ “Lukevoyage” សម្រេចចិត្តនៅប្រទេសថៃធ្វើជាតារ៉ាថៃពីព្រោះមានមិត្តភក្តិដូចជា “josswayar” ជួយគាំទ្រនិងលើកទឹកចិត្តរហូតមក គាត់ទាំងពីនិយាយថាខ្លួនគឹជាមិត្តដែលអាចចែករំលែក រីនិយាយប្រាប់គ្នាបានគ្រប់រឿងបង្រៀនគ្នាបានគ្រប់យ៉ាងហើយទាំងពីរក៏នឹងរាប់អានគ្នាបែបនេះរហូតដល់មានគូររៀងៗខ្លួន។
អត្ថបទដោយ សា