មានអីកើតឡើងនៀក! Sunny ចេះចូលcomment មកបាញ់ Kao Suphatsara ដើម្បីទាមទារការចាប់អារម្មណ៍

តារាសម្ដែងប្រុស Sunny ដែលគេតែនិយមស្រលាញ់ដោយសារតែភាពកំប្លុកកំប្លែងពូកែលេងទឹកមុខ ក្រម៉េចក្រមើម​ ចូលចិត្តហើយចូលចិត្តទៅឌឺលេងនឹងមិត្តភក្ដិតារារបស់ខ្លួនធ្វើឱ្យគេតែងតែអស់សំណើច។ ថ្មីនេះដែរ គេក៏ឃើញ Sunny ចូលទៅ​comment​ លេងនៅលើរូបភាពដែលផុសដោយតារាស្រីវ័យក្មេងរូបស្រស់ Kao Suphatsara ។

ដោយក្នុង Kao បានដាក់ caption យ៉ាងហ្មត់ចត់ ថា Impressing others is good & Impressing yourself is great ដែលមានន័យថាធ្វើឱ្យគេសសើរជារឿងមួយដែលល្អ ហើយបើធ្វើឱ្យខ្លួនឯងសរសើរវិញគឺជារឿងមួយដែលអស្ចារ្យ។

មើលទៅលើ caption នេះទៅមានលក្ខណៈជាពាក្យស្លោកមួយដែលមានអត្ថន័យជ្រៅជ្រះ តែ Sunny មិនខ្វល់នោះទេ បែរជាចូលទៅបង្វែរដានគេឱ្យទៅមើលជើងរបស់ Kao ទៅវិញ​ ដោយបាន comment ថាម៉េចក៏ជើងស្ដាំ​ និងជើងឆ្វេងដោយនៅកន្លែងផ្សេងគ្នាអញ្ជឹង ។ រឿងនេះបានធ្វើឱ្យហ្វេនមានការអស់សំណើចយ៉ាងខ្លាំងហើយចូលទៅ comment លេងជាមួយថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ៖ Eriya