កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលឃើញតារាស្រី Ice Preechaya បង្ហោះរូបភាពនាងកំពុងតែជិះរទេះរួញ និងមានរបួសនៅត្រង់ជើងថែមទៀតផង។
យ៉ាងណាមិញតាមការបញ្ជាក់ពីតារាស្រីរូបនេះ នាងបានរអិលដួល ខណៈពេលកំពុងតែថតរឿង រហូតងើបមិនរួច ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសលជើងខាងស្ដាំរបស់នាងត្រូវបានបាក់ ហើយក្រុមគ្រូពេទ្យតម្រូវឲ្យនាងសម្រាកព្យាបាលរហូតដល់៨សប្ដាហ៍ថែមទៀតផង។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជាព្រួយបារម្ភ និងបានជូនពរឲ្យតារាស្រីរូបនេះ ឆាប់ជាសៈស្បើយ អាចត្រឡប់ទៅកាន់ការសម្ដែងវិញផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី