ក្ដៅៗ! លី អុីវ៉ាធីណា ចេញបទចម្រៀងអបអរចូលឆ្នាំចិន ស្ដាប់ហើយហេងៗគ្រប់គ្នា!(មានវីដេអូ)

កាលពីព្រឹកមិញនេះ តារាចម្រៀងស្រីសំបូរប្រជាប្រិយភាពកញ្ញ លី អុីវ៉ាធីណា បានបង្ហោះវីដេអូខ្លីមួយ បង្ហាញពីសកម្មភាពក្នុងបទចម្រៀងថ្មីដែលត្រៀមនិងចេញដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីចិន ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងនៅមុននេះបន្ដិច ផេកផ្លូវការរបស់ផលិតកម្មថោនក៏បានបញ្ចេញបទចម្រៀងនេះឡើង ដែលមានចំណងជើងថា «កើបលាភឆ្នាំថ្មី» ដែលជាបទចម្រៀងច្រៀងជូនពរបងប្អូនខ្មែរយើង ដែលកាត់ខ្សែស្រឡាយចិន ទទួលបានលាភជ័យនៅក្នុងឆ្នាំថ្មីនេះផងដែរ។

After Footer (Active) - damrei Mr1 Zone2

លើសពីនេះទៅទៀត តាមរយៈបទថ្មីនេះ ហ្វេនៗជាច្រើនពិតជាសរសើរការតុបតែងខ្លួនរបស់កញ្ញា លី អុីវ៉ាធីណា ពិតជាស្រស់ស្អាតនៅក្នុងឈ្មោះប្រពៃណីចិន មើលទៅសក្ដិសមនិងបទចម្រៀងនេះខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី