ពិតជា BFF មែន! Alek បកអាក្រាតថា Great កំពុងតែប្រូម៉ូតខ្លួនឯងដើម្បីលាចេញពីភាព Single

ជាការពិតគេឃើញថា Great warintorn កំពុងស្ថិតការជជែកពិភាក្សាក្ដៅគគុកនៅក្នុងរង្វង់សិល្បៈ ដោយសារតែមិត្តភក្ដិសម្លាញ់របស់ Great សុទ្ធតែមានគូអស់។ គេក៏ធ្លាប់ធ្វើការសម្ភាសន៍ជាមួយ Great ដែលថាមានអារម្មណ៍បែបណាពេលមិត្តភក្ដិ Alek Thiradeth និងBoy Pakorn មានសង្សារអស់អញ្ជឹង ?

Great ក៏តបទៅសប្បាយចិត្តពេលឃើញមិត្តសប្បាយចិត្ត តែក៏រំខានដោយ Alek​ ប្រែប្រួលខ្លាំងពេកក្រោយពីមានសង្សាមក។ ទើបថ្មីនេះ គេក៏បានធ្វើការសម្ភាសន៍ជាមួយ Alek ម្ដង ហើយគេក៏សួរថា Great ពិតជានៅលីវមែនក៏យ៉ាងណា ហើយ Alek មានផ្លាស់ដូរសារតែមានសង្សារដែរឬទេ? ​

After Footer (Active) - damrei Mr1 Zone2
Alek ក៏តបវិញថាខ្លួនមិនមានផ្លាស់ប្ដូរទេ គ្រាន់តែចង់ធ្វើឱ្យ Great មានអារម្មណ៍ល្អតែប៉ុណ្ណោះឯង Alek ក៏ប្រាប់ទៀតថា Great កំពុងតែព្យាយាមប្រូម៉ូតខ្លួនជាកូនម្ចាស់ហាងមាស ក្រែងរកបានដៃគូកុំឱ្យខ្លួនឯការទៀត។

អត្ថបទដោយ៖ Eriya