Bie the Star ក្លាយជាសេដ្ឋីវ័យក្មេងហើយបាត់ខ្លួនមករហូតទើបនឹងលេចមុខនៅពេល……

តារាសម្ដែងនិងចម្រៀងប្រុសដ៏ល្បីប្រចាំប្រទេស Bie Sukrit Wisetkaew ត្រូវបានគេស្គាល់ថាជា Bie the Star បាត់ខ្លួនអស់មួយរយៈធ្វើឱ្យហ្វេនមិនដឹងថា Bie កំពុងតែមានគម្រោងអ្វី។ ទើបតែថ្មីៗនេះ គេឃើញ Bie ម្ដងទៀតបង្ហាញខ្លួន ​ក្នុងការថតឃោសនាលក្ខណៈ​ប្រតិទិន​របស់​ប៉ុស្តិ៍​លេខ ONE​៣១ ។

Bie ការពិត គឺជាតារាចម្រៀងនៅក្រោមផលិតកម្មរបស់ GMM Grammy ដែលល្បីដោយបទចម្រៀង I Need Somebody និងជាតារាសម្ដែងនៅក្រោមប៉ុស្ដិ៍ ONE ។​ មិនត្រឹមតែប៉ុណ្ណោះ Bie the Star សម្រាប់ Bie ក្រៅ​ពី​ជា​តារា​សម្ដែង​របស់​ Channel One លោកក៏ជាម្ចាស់ភាគហ៊ុន ម្នាក់ផងដែរ ដែលគាត់គឺជាម្ចាស់ភាគហ៊ុនជាង 2,500,000 ហ៊ុននិង ការកាន់កាប់ភាគហ៊ុនសរុបជាង 1,500,000 ។
ហេតុនេះទើបគេគិតថា Bie បាត់ខ្លួនដោយសារមិនចាំបាច់រឿងផ្សេងទេគ្រាន់តែនៅពីក្រោយឆាកកើបលុយក៏បានដែរ។

អត្ថបទដោយ៖ Eriya