ថ្ងៃនេះ យើងបង្វែរអារម្មណ៍ ប្រិយមិត្តទាំងអស់គ្នាមកស្គាល់តារាសម្ដែង និងតារាចម្រៀងល្បីៗ ៤ រូប ដែលស្រលាញ់មិត្តស្រីរបស់ខ្លួនខ្លាំង បើអាចលេបចូលក្នុងពោះទុកបាន ពួកគេច្បាស់ជាលេបមិត្តស្រីរបស់ខ្លួនចូលជាមិនខាន ។
ជាការពិតណាស់ គូរស្នេហ៍តារាទាំង ៤គូរនេះ តែងតែបង្ហាញភាព ផ្អែមល្ហែមនិងគ្នាជារឿយៗ តាមរយៈបណ្ណាញសង្គម អុីនធើនេតជាច្រើន ។ មិនត្រឹមតែប៉ុណ្ណោះ ភាពផ្អែមល្ហែមរបស់ពួកគេ បានធ្វើអោយអារម្មណ៍អ្នកគាំទ្រជាច្រើន ប្រាថ្នាចង់បានសេ្នហាដ៏សម្បូរបែប ដូចជាតារាទាំងនេះ ។
១. Mark និង Kim
៣ខែខាងមុខទៀតនេះ នឹងឈានចូល ឆ្នាំទី៥ហើយ សម្រាប់ចំនងស្នេហ៍តារាសម្តែងដ៏ល្បីមួយគូនេះ បើទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនទៅលើគូស្នេហ៍ពួកគេក៏ដោយ ប៉ុន្តែពួកគេនៅតែអាចរក្សាចំណងស្នេហ៍មួយនេះយ៉ាងរឹងមាំ។
២. The Toys និង Kakia
តារាចម្រៀងល្បីមុខស្ងួត ដែលមិនចេះញញឹម The Toys បានស្រលាញ់គ្នាជាមួយសង្សារលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយលោកក៏ជា បុរសម្នាក់ដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នា ទោះបីជាលោកមិនសូវចេះញញឹមក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា នៅពេលដែល លោកថតរូបជាមួយសង្សារ លោកតែងតែបង្ហាញស្នាមញញឹមជានិច្ច។
៣. Weir និង Bella
តារាសម្តែងឆ្លងប៉ុស្តិ៍លោក Weir និងកញ្ញា Bella ទោះបីជាមិនព្រមនិយាយថា ពួកគេជាសង្សារនឹងគ្នាក៏ដោយ ប៉ុន្តែអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជានិច្ច នៅក្នុងបណ្តាញសង្គមអីុនស្តារក្រាម ជាពិសេស លោក Weir កាលពីពេលថ្មីៗនេះ បានទទួលនាមថា ជាមនុស្សដែលពូកែអួតសង្សារទៀតផង។
៤. God និង Bow
មិនខុសគ្នាប៉ុន្មានដែរ សម្រាប់តារាសម្តែងលោក God តែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយសង្សារ របស់លោកតាមរយៈការបង្ហោះវីដេអូ នៅក្នុង Instagram ធ្វើឲ្យនារីៗជាច្រើន ច្រណែនចង់បានសង្សារដូចជារូបលោកផងដែរ។