ឃើញជីវិត Namwan ឡូយឆាយសប្បាយហ៊ឺហាចឹងទេ តែតាមពិតធ្លាប់វេទនាតស៊ូទម្រាំតែមានថ្ងៃនេះ!

មហាជនជាច្រើនច្បាស់ជាបានស្គាល់ហើយពីភាពល្បីល្បាញ ក៏ដូចជាប្រជាប្រិយភាពរបស់តារាបង្ហាញម៉ូដ Namwan ដែលនាងកំពុងតែរស់នៅក្នុងជីវិតហាយសូ មានទ្រព្យសម្បត្តិជាច្រើន និងមានគូស្នេហ៍ជាសេដ្ឋីមានទ្រព្យស្តុកស្តមថែមទៀត។
ប៉ុន្តែបើរំលឹកពីរឿងអតីត កាលពីនៅកុមារភាពរបស់នាងវិញគឺជូរចត់ និងឆ្លងកាត់ការខិតខំតស៊ូមកជាច្រើនទម្រាំមានថ្ងៃនេះ នាងបានបង្ហាញថា នាងធ្លាប់ធ្វើការរត់តុនៅក្នុងហាងមួយកាលពីនាងមានអាយុ ១៦ឆ្នាំ ហើយបានកម្រៃមិនដល់ ១០០ដុល្លារផងក្នុងមួយខែ។
ក្រោយមកព្រោះតែនាងមានវាសនាល្អ ទើបប៉ុន្មានឆ្នាំក្រោយមកនាងបានជួបនឹងអ្នកដែលចិត្តបុណ្យបានណែនាំអោយនាងទៅសាកទៅរៀនដើរម៉ូដ ប៉ុន្តែនាងនៅមិនទាន់បានទទួលជោគជ័យនោះទេ ព្រោះកម្រៃដែលនាងទទួលបានគឺនៅតិចតួចនៅឡើយ។
នាងក៏បានចូលរួមប្រកួតនៅក្នុងកម្មវិធី Thai Super Model ដល់ទៅពីរដង ប៉ុន្តែនាងមិនបានជាប់នៅក្នុងកម្មវិធីនោះទេ ក្រោយមកនាងក៏បានចូលរួមប្រកួតនៅក្នុងកម្មវិធី The Face season 2 កាលពីឆ្នាំ ២០១៣។ នាងក៏ចាប់ផ្តើមមានមហាជនស្គាល់ ក៏ដូចជាមានការងារនៅក្នុងវិស័យសិល្បៈជាបន្តបន្ទាប់រហូតដល់មានជីវភាពល្អប្រសើរដូចសព្វថ្ងៃនេះ៕

After Footer (Active) - damrei Mr1 Zone2