“Hussaweee” និយាយពីកុងត្រានៅបុស្តិ៍លេខ៧ និងរឿងដែលគេថាមានការងារច្រើនជាងមុនព្រោះជំនឿសិល្ប៍សាស្ត្រ!

មានរូបភាពដើរធ្វើបុណ្យជាច្រើនមួយរយះក្រោយនេះ ធ្វើអោយគេសង្ស័យថា តួឯកប្រុសបុស្តិ៍លេខ ៧ “Hussaweee” ទៅធ្វើពិធីបន្ថែមរាសីអោយមានការងារច្រើនជាងមុន ចុងក្រោយគាត់បានចេញមកនិយាយអំពីរឿងនេះ និងរឿងដែលគាត់ចុះគីឡូអស់ ១០ គីឡូក្រាមអោយស្តាប់ថា:

After Footer (Active) - damrei Mr1 Zone2

រឿងជំនឿខ្ញុំជឿតាំងពីតូចមកម្លេះព្រោះនៅក្នុងខេត្តបឹងកាហ្វស្រុកកំណើតរបស់ខ្ញុំយើងជឿលើនាគរាជ ប៉ុន្តែដែលឃើញខ្ញុំដើរធ្វើបុណ្យច្រើនមួយរយះនេះពុំមែនជាការកាន់គ្រូរតំឡើងរាសីអ្វីនោះទេ ខ្ញុំគ្រាន់តែចូលចិត្តដើរតាមតំបន់ទេសចរណ៍ផ្សេងៗពេលបានទៅលេងស្រុកកំណើតម្តងៗ ហើយចំពេលដែលនៅខេត្តរបស់ខ្ញុំគេកំពុងពេញនិយមល្អាងនាគាខ្ញុំក៏ទីនោះដែរ។

លោកបាននិយាយថាមែនហើយការងារពេលនេះមានច្រើនខ្ញុំត្រូវធ្វើការ ១សប្តាហ៍៧ថ្ងៃ ហើយពេលនេះខ្ញុំក៏បានចាប់ផ្តើមហាត់ប្រាណដើម្បីសុខភាពច្រើនជាមុន រហូតមកដល់ពេលនេះគីឡូស្រកចុះបាន ១០ គីឡូ ពីមុនតែងតែយកឡែសថាមិនមានពេលតែព្រោះកូវីដ១៩ ខ្ញុំអាចធ្វើវាបានហើយ។​

ចំណែករឿងសន្យាជាមួយបុស្តិ៍ទូរទស្សន៍ពេលនេះខ្ញុំនៅតែជាតារ៉ាអោយបុស្តិ៍លេខ៧ដដែល ខ្ញុំនៅសប្បាយនឹងធ្វើការនៅទីនេះ ខ្ញុំចូលចិត្តបទពិសោធន៍ និងឧកាសដែលអ្នកនៅទីនេះផ្តល់អោយ ហើយមួយទៀតក៏ពុំទាន់មានបុស្តិ៍ណាផ្សេងទាក់ទងមករកខ្ញុំដែរ។

អត្ថបទដោយ សា