ឆាប់ៗនេះ!! អាថកំបាំងភាពស្រស់ស្អាតរបស់កំពូលតារ៉ាថៃ និងត្រូវលាតត្រដាងនៅក្នុងកម្មវិធី “FACE2FACE THAILAND” !
ក្រោយពេលដឹងថាហ្វែនៗកម្មវិធីជ្រើសរើសតារ៉ាបង្ហាញម៉ូតលំដាប់អន្តរជាតិ “The Face Thailand” កំពុងរងចាំអោយកម្មវិធីដ៏ល្បីល្បាញមួយនេះអោយត្រឡប់មកវិញ ចុងក្រោយខាងអ្នកចាត់ចែងកម្មវិធី The Face Thailand ចេញមុខមកបើកបង្ហាញថា “The Face Thailand មិនទាន់ត្រឡប់មកវិញតែកម្មវិធី Face2face Thailand នឹងមកដល់មុន ជាកម្មវិធី Variety និយាយអំពី “អាថកំបាំងភាពស្រស់ស្អាតរបស់កំពូលតារ៉ាថៃនឹងត្រូវលាតត្រដាង” នៅទីនេះ !
ដោយថ្មីៗនេះលោក តេ អ្នកគ្រប់គ្រងកម្មវិធីបានរៀបចំសនិ្នសិទ្ធកាសែតនិយាយពីការបើសម្ភាធកម្មវិធីថ្មីដែលជាប្អូនស្រីរបស់កម្មវិធីល្បី The Face Thailand ថាកម្មវិធីថ្មីនេះនឹងលើកយករឿងសម្រស់របស់ក្រុមតារ៉ាលំដាប់កំពូល និងអ្នកល្បីល្បាញរបស់ប្រទេសថៃចូលមកសម្តែង និងបង្ហាញ់អំពីអាថកំបាំងដែលធ្វើអោយពួកគេស្រស់ស្អាតគ្រប់ជ្រុងជ្រោយដូចសព្វថ្ងៃនេះ លើសពីនេះទៅទៀតកម្មវិធីនេះក៏នឹងមានឈុតឆាក Surprise ពិសេសៗមិនចាញ់កម្មវិធីដឹហ្វេសថៃឡែនឡើយ។
កម្មវិធីនេះនឹងចាប់ផ្តើមចាក់ផ្សាយ EP. ដំបូងនៅថ្ងៃទី ៥ កុម្ភះ ឆ្នាំ២០២២ ទស្សនិកជននិងហ្វែនកម្មវិធីដឹហ្វេសអាចតាមដានទស្សនាបាននៅក្នុងបុស្តិ៍ Kanthana និងក្នុងហ្វេសបុកផេករបស់ The Face Thailand ។ ចង់ដឹងថាមានតារ៉ារូបណាខ្លះនឹងចូលខ្លួនមកបកស្រាយពីសម្រស់របស់ខ្លួន សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា!
អត្ថបទដោយ សា