ជីវិតពិតកក់ក្តៅជាងក្នុងរឿង ១០០ ដង!! លោក​ godfather1632 បណ្តើរមិត្តស្រីដើរផ្សារយ៉ាងល្អូកល្អឺន!

នៅចាំរឿង “กระเช้าสีดา” បានទេ? ចុះចាំតួរឯងប្រុសម្នាក់នេះបានទេ តួរប្រុសដែលពូកែថ្នាក់ថ្មមមើលថែរក្សារនឹងព្រមធ្វើអ្វីគ្រប់យ់ាងដើម្បីមនុស្សជាទីស្រាលាញ់ ពេលបានមើលរឿងហើយគិតថាតួឯងប្រុស godfather1632 សម្តែងបានសមខ្លាំងតែតាមពិតទៅគាត់ជាមនុស្សកក់ក្តៅបែបនេះស្រាប់សោះ ដោយចុងក្រោយលោកបានធ្វើអោយហ្វែនជ្រួលជ្រើមជាមួយភាពផ្អែមល្ហែមល្អូកល្អឺនរបស់គាត់នៅក្នុងជីវិតពិត។

After Footer (Active) - damrei Mr1 Zone2

ចុងក្រោយនេះលោក godfather1632 ធ្វើអោយរូបភាពផ្អែមល្អែមយកចិត្តទុកដាក់ចំពោះស្នេហារបស់គាត់បែកធ្លាយនៅក្នុង Account Tiktok របស់មិត្តស្រីគាត់ “Bow Benjawan” ពេលដែលអ្នកទាំងពីរកំពុងមានពេលវេលាដើរផ្សាទំនើបជាមួយគ្នា ដោយក្នុងនោះមានទិដ្ឋភាព និងរូបភាពគួរអោយស្រលាញ់ជាច្រើន គ្រាន់តែឃើញក្រសែភ្នែករបស់គាត់ក៏ដឹងថាកក់ក្តៅខ្លាំង។

និយាយតាមត្រង់ទៅ ស្វីតខ្លាំងណាស់ មានទាំងអោប ត្រកង កាន់តដៃគ្នា ដោយទឹកមុនពោពេញដោយស្នាមញញឹម ធ្វើអោយហ្វែនៗនាំគ្នាចូលមកខមមិនជាច្រើនថា “អូយស្រមោចឡើងពេញខ្លួនហើយ​ លើសជាតិស្ករ”, “Oh my god ខ្ញុំញញឹមតាមបណ្តោ”,”ផ្អែមណាស់លោកអើយលោក”, “គួរអោយស្រលាញ់ណាស់”… ជាដើម។

គាត់និងមិត្តស្រីជាគូរស្នេហ៍តារ៉ាដែលស្រាលាញ់គ្នាបានយូររហូតដល់ទៅ ៨ ឆ្នាំតែភាពផ្អែមល្អែមរបស់មួយគូរនេះមិនដែលថយចុះទៅណាសោះមានតែផ្អែមទៅៗ ថែមពេលខ្លះមាន​ Moment អស់សំណើចជាមួយគ្នាមកចែកចាយអោយហ្វែនៗបានកំសាន្តទៀតផង។ គ្រប់គ្នាកំពុងរងចាំមើលរូបភាពថ្ងៃមង្គលការរបស់ពួកគាត់ សង្ឃឹមថា “godfather1632” និង “Bow Benjawan” សម្រចចិត្តកសាងគ្រួសារឆាប់ៗ។

អត្ថបទដោយ សា