នេះបានថាលំដាប់អភិជន! Sririta ជិះយន្តហោះឯកជនជាមួយស្វាមីនិងកូនទៅដើរលេងយ៉ាងសប្បាយរីករាយ!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Sririta Jensen ដែលក្រោយពេលនាងសម្រាលកូនមក ហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ ព្រោះតែនាងកាន់តែទទួលបានការស្រលាញ់ថ្នាក់ថ្នម ពីសំណាក់ស្វាមី ដែលជាអ្នកជំនួញមានទ្រព្យសម្បត្តិស្ដុកស្ដមម្នាក់។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ថ្មីៗនេះតារាស្រី Sririta បានបង្ហោះរូបភាពបង្ហាញពីសកម្មភាពនាងនិងស្វាមី រួមទាំងកូនបានដឹកដៃគ្នាទៅដើរលេងកំសាន្ត ដោយប្រើប្រាស់យន្តហោះឯកជន បង្ហាញពីជីវិតយ៉ាងហាយសូ ធ្វើឲ្យគ្រប់គ្នាឃើញហើយពិតជាសរសើរតារាស្រីរូបនេះយ៉ាងខ្លាំង។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាស្រីរូបនេះ បង្ហាញជីវិតអភិជនជាមួយយន្តហោះឯកជនបែបនេះ ព្រោះកាលពីពេលដែលនាងទៅថត Pre-wedding ជាមួយស្វាមីនៅទីក្រុងឡុង ក៏ប្រើប្រាស់យន្តហោះឯកជននេះផងដែរ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី