កប់! ឈុត Yaya ស្លៀកទៅខួបកំណើត Kimberley ឃើញសាមញ្ញៗ តែដឹងតម្លៃមិនធម្មតា!

កាលពីពេលថ្មីៗកន្លងទៅនេះ ហ្វេនៗជាច្រើនចាប់អារម្មណ៍ពីសកម្មភាពតារាសម្ដែងថៃស្រីល្បីឈ្មោះ Yaya Urassaya បានដឹកដៃលោក Nadech ដែលជាគូស្នេហ៍ទៅចូលរួមកម្មវិធីខួបកំណើត Kimberley មើលទៅពិតជាផ្អែមល្ហែមនិងពោលពេញដោយភាពសប្បាយរីករាយយ៉ាងខ្លាំង។

យ៉ាងណាមិញក្នុងកម្មវិធីនោះ ហ្វេនៗគ្រប់គ្នាក៏ចាប់អារម្មណ៍លោក ឈុតសម្លៀកបំពាក់របស់តារាស្រី Yaya ដែលមើលទៅពិតជាប្លែកភ្នែកខ្លាំងណាស់ ជាមួយស្ទាយ៍ខោរខ្លីត្រឹមជង្គង់ មើលទៅដូចជនជាតិអុឺរ៉ុបអញ្ចឹង។

After Footer (Active) - damrei Mr1 Zone2

តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលគឺតម្លៃមួយឈុតនោះថ្លៃរហូតដល់ជាង ៥២៥០ ដុល្លារ ដែលជាឈុតយីហោម៉ាក Louis Vuitton អាវក្រៅមានតម្លៃប្រមាណ ៣ ៣០០ ដុល្លារ ចំណែកឯខោខ្លីត្រឹមជង្គង់នោះមានតម្លៃ ១ ១០០ ដុល្លារ និងស្បែកជើងកែងទាបមានតម្លៃ ៨៥០ ដុល្លារ។

ក្រោយពេលឃើញបែបនេះ ធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនបើកភ្នែកធំៗ និងសរសើរតារាស្រីរូបនេះពិតជាសមជាកំពូលតារាស្រីមែន គ្រាន់តែសម្លៀកបំពាក់ចូលរួមខួបកំណើតមិត្តសម្លាញ់មានតម្លៃរហូតដល់ជាង៥ពាន់ដុល្លារ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី