“Pop Thanavat” ប្រាប់ពីនារីដែលអាចឆក់យកបេះដូងគាត់ទៅគ្រប់គ្រងបាន!!

ជាប់ឈ្មោះជាតារ៉ាសម្តែងប្រុសដែលកក់ក្តៅមិនដែលធ្វើអោយហ្វែនៗខកចិត្តសូម្បីតែមួយរឿង បានទស្សនារឿងហើយបណ្តាស្រីៗនាំគ្នាចុះឈ្មោះសុំធ្វើជាតួឯកស្រីតែម្តង សម្រាប់ “Pop thanavat” តួឯកប្រុសរប់សទូរទស្សន៍បុស្តិ៍លេខ ៣​ម្នាក់នេះ។

ឃើញគាត់មានប្រជាប្រិយភាពខ្លាំងបែបនេះ តើអ្នកទាំងអស់គ្នាដឹងទេថាគាត់ឯកកាណាស់ព្រោះគ្រប់តារ៉ាស្រីដែលគាត់សម្តែងរឿងជាមួយពេលនេះបានដល់ត្រើយស្នេហាជិតគ្រប់គ្នាអស់ហើយ គាត់ត្រូវបង្កើតភាពកក់ក្តៅអោយខ្លួនឯងនៅក្នុងជីវិតពិត ដោយពុំទាន់មានសុភាពស្ត្រីមួយណាអាចយកឈ្នះចិត្តគាត់បានសោះ តែមិនត្រូវអស់សង្ឃឹមទេណាព្រោះតារ៉ាប្រុសរបស់យើងបានប្រាប់ពីគន្លិះខ្លះៗដើម្បីឈ្នះចិត្តគាត់ដូចជា:

១) នារីដែលគាត់ចូលចិត្តគឺនារីដែលពូកែរៀបចំតុបតែងខ្លួនអោយបានស្អាតសមរម្យតាមកាលះទេសះ គាត់មិនចង់មានមិត្តស្រីដែលពុំមានទេពកោសល្យលើរឿងនេះទេ គាត់ថាសម្រាប់ស្រីៗទៅណាមកណាគួរតែស្រស់បំព្រងដូចផ្កា​ មិនចាំបាច់មានគ្រឿងអល្លង្កាច្រើន ហើយក៏មិនចាំបាច់សុភាពពេកក៏បាន ស៊ិចស៊ីបានតាមសប្បាយ។
២) គាត់ចូលចិត្តស្ត្រីដែលមានក្លិនក្រអូប តែមិនក្រអូបដឹតខ្លាំងនោះទេ គាត់តែងតែលង់និងតាមមើលនារីៗដែលមានក្លិនក្រអូបស្រាលមានមន្តស្នេហ៍។
៣) មនុស្សស្រីដែលគាត់មិនអាចងាកក្រសែភ្នែកចេញបានគឺជានារីដែលមានការគិតជារបស់ខ្លួនឯង ជាស្រ្តីមានជំនឿជឿជាក់លើខ្លួនឯង ហ៊ាននិយាយចេញជាសាធារណះ។
៤) ម៉្យាងទៀងគាត់ចូលចិត្តស្ត្រីដែលមានរូបរាងតូចច្រលឹង សាច់សស្អាត មុខរាងចិនបន្តិចកូរ៉េបន្តិចបែបអាស៊ីៗ និងជាស្រ្តីដែលមានជើងវែងស្រលូន។

After Footer (Active) - damrei Mr1 Zone2

៥) ករណីមានឧកាសបានណាត់គ្នា បន្ទាប់ពីញាំអីហើយគាត់ចង់អោយនារីម្នាក់នោះអោបថើបគាត់មុនពេលជូននាងទៅផ្ទះ។
ឃើញហើយអ្នកទាំងអស់គ្នាគិតថាតារ៉ាស្រ្តីម្នាក់ណាដែលមានលក្ខណះសម្បត្តិបែបនេះ? ឬមើលទៅហ្វែនៗអាចទាក់ទាញគាត់បានកម្រិតណា?​

អត្ថបទដោយ សា