តារ៉ាចម្រៀង និងតារ៉ាសម្តេងស្រី Grand_thestar បានបើកចិត្តនិយាយរឿងផ្ទាល់ខ្លួននៅក្នុងកម្មវិធី Club Friday Show អំពីរឿងដែលនាងត្រូវគេយកទៅប្រៀបធៀបជាមួយបងស្រី “gracekanklao” តាំងពីតូចរហូតធ្វើអោយវាក្លាយទៅជាចំនុចខ្សោយ ឬសុបិន្តអាក្រក់របស់នាង។
ដោយ Grand_thestar ប្រាប់ថាគេប្រៀបធៀបខ្ញុំតាំងពីកើតហ្មង “បងស្រីខ្ញុំស្អាតជាង ពូកែជាង មើលមកខ្ញុំវិញអាក្រក់ អន់ជាង ហើយមិនមានទំនុកចិត្តលើខ្លួនឯងសោះ” រហូតមកដល់ឥឡូវខ្ញុំក៏នៅតែមានអារម្មណ៍មួយនេះ (និយាយទាំងសំលេងញ័ររកយំ) ខ្ញុំឆ្ងល់ ខ្ញុំគិតដល់រឿងនេះគ្រប់ពេលថាត្រូវធ្វើដូចម្តេចបានយកឈ្នះពាក្យទាំងអស់នេះបាន មានពេលខ្លះធ្វើអ្វីមិនចេញក្រៅពីអង្គុយយំ ហើយមានអារម្មណ៍ថថាស្អប់ខ្លួនឯងខ្លាំង។
ហើយប្រហែលព្រោះខ្ចង់ពិសោធន៍ និងយកឈ្នះពាក្យមើលងាយ ប្រៀបធៀបទាំងនោះទើបខ្ញុំបានខិតខំប្រឹងប្រែងនិងបានក្លាយជាខ្ញុំនៅថ្ងៃនេះ យ៉ាងហោចណាស់ខ្ញុំមានអាជីព កេរ្តិ៍ឈ្មោះ និងចំនុចជាច្រើនទៀតដែលល្អប្រសើរជាងមុនហើយគេមិនយកទៅប្រៀបធៀបជាមួយបងស្រីទៀត។
ទោះបីវាជាសុបិន្តអាក្រក់រាល់ថ្ងៃរបស់នាងតាំងពីតូចរហូតមកដល់ពេលនេះក៏ដោយ តារ៉ាចម្រៀងរបស់យើងនៅតែស្រលាញ់បងស្រី ចំណែក “gracekanklao” គាត់មិនដែលនិយាយអ្វីអោយប្អូនស្រីបាក់ទឹកចិត្ត មានតែនិយាយអោយឈប់គិតបែបនេះព្រោះសម្រាប់គាត់ Grand_thestar គឺជាមនុស្សពិសេស និងមានសមត្ថភាពច្រើនយ៉ាង។
អត្ថបទដោយ សា