និយាយទៅផ្ទះនេះគេមិនដែលធ្វើអោយហ្វែនៗខកចិត្តសោះ សម្រាប់គ្រួសាររបស់ពិធីករល្បី “siwat_c” និងតារ៉ាសម្តែងស្រី “Amy_klinpratoom” ដោយលើកនេះលោក siwat_c ចេញមុខមកនិយាយពីទិដ្ឋភាពដែលខ្លួនត្រូវបានប្រពន្ធបោកប្រាស់ ក្នុងថ្ងៃខួបកំណើតកម្រប់ ៤០ ឆ្នាំរបស់ខ្លួន។
ដោយពិធិករប្រុសរបស់យើងបានផុសរូបជាច្រើននៅក្នុងអ៊ិនស្ត្រាក្រាមរបស់គាត់ បង្ហាញពីបរិយាកាសថ្ងៃខួបកំណើតនៅលើទូកទំនើបជាមួយ Caption ថា”ខ្ញុំត្រូវគេបោកនៅវ័យ ៤០ឆ្នាំ ដែលក្បួនអ្នកបោកប្រាស់លើកនេះដឹកនាំដោយភរិយាក្បាលខូច Amy_klinpratoom ផ្តើមគំនិតរៀបចំពិធីជប់លៀងអោយស្វាមី”
គាត់និយាយទៀតថាគម្រោងរបស់គេគឺចាប់ផ្តើមពីអ្នកចាត់ការរបស់ខ្ញុំ គាត់ថាគាត់ទទួលការងារមួយដែលភ្ញៀវជាក្រុមហ៊ុន Insurance គេធ្វើពិធីជប់លៀងនៅលើទូក ហើយការងារលើកនេះបានថ្លៃដល់ទៅ ៣០០០០០បាត ដោយព្រោះខ្ញុំលោភលឺ បីសែនហើយក៏ប្រញាប់ទទួល។ ដល់ថ្ងៃខ្ញុំក៏បានរៀបចំខ្លួន និងធ្វើដំណើរមកតាមទីតាំងដែលភ្ញៀវអោយមក មកដល់ភ្លាមខ្ញុំឃើញសុទ្ធតែមិត្តភក្តិជិតស្និត ហើយក៏បានចាប់ភ្លឹកដឹងខ្លួនថាខ្លួនឯងកំពុងត្រូវគេបោកប្រាស់!!! ខ្ញុំទាំងសប្បាយចិត្តផង ភ្ញាក់ផ្អើលផង រំភើបផងព្រោះនៅលើទូកនោះសុទ្ធតែមនុស្សដែលខ្ញុំស្រលាញ។
តែវាក៏ជាកាចងចាំដែលល្អបំផុតសម្រាប់ជីវិតខ្ញុំ ហើយក៏ជាកាដូដែលពិសេសបំផុតក្នុងរយះពេល ៤០ឆ្នាំនេះ អរគុណអ្នកទាំងអស់គ្នាដែលស្រលាញ់ខ្ញុំ ហើយចង់ប្រាប់ថាខ្ញុំក៏ស្រលាញ់អ្នកទាំងអស់គ្នាខ្លាំងមិនចាញ់គេដែរ មួយទៀតអារឿងលុយ ៣០០០០០ នោះក្រៅតែពីមិនបានហើយខ្ញុំត្រូវគេរឹបអូសលុយព្រោះពិធីនេះទៀត ជាពិសេសភរិយាសែបរបស់ខ្ញុំតែម្តង។
ចំណែកភរិយាស្រស់ស្អាត “Amy_klinpratoom” ក៏បានផុសរូបស្វីថើបថ្ពាល់ស្វាមីនៅក្នុងអ៊ិនស្ត្រាមរបស់ខ្លួនព្រមជាមួយសាថា “Happy birthday honey បានឈានជើងចូលលេខ ៤ យ៉ាងស្រស់បំព្រង Best wishes to you in every way ka @siwat_c”
អត្ថបទដោយ សា