នរណាមិនសង្ស័យ! ភរិយា Dome Pakorn ស្រាប់តែឡើងគីឡូដូចអ្នកមានផ្ទៃពោះ​ តែបែរជានិយាយបែបនេះ…

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាសម្ដែងថៃប្រុសលោក Dome Pakorn និង ភរិយាអ្នកនាង Metal បានរៀបការសាងគ្រួសារនិងគ្នា តែកន្លងមកនេះគ្រប់គ្នានៅតែមិនទាន់ទទួលដំណឹងល្អពីការមានកូនរបស់ប្ដីប្រពន្ធមួយគូនេះនោះទេ។

ជាក់ស្ដែងទើបតែថ្មីៗនេះ ដោយសារតែឃើញភរិយាតារាស្រីរូបនេះ ហាក់បីដូចជាឡើងគីឡូ និងអមជាមួយរូបភាពថតឱបពោះដូចជាអ្នកមានផ្ទៃពោះ ធ្វើឲ្យហ្វេនៗនិងមហាជនគ្រប់គ្នាសង្ស័យថាអ្នកនាងកំពុងតែពរពោះកូនៅក្នុងផ្ទៃទៀតផង។

After Footer (Active) - damrei Mr1 Zone2

តែយ៉ាងណាមិញខណៈចូលរួមកម្មវិធីជជែកកម្សាន្តថ្មីៗនេះ ភរិយាតារាប្រុសរូបនេះបាននិយាយថា អ្នកនាងមិនមានផ្ទៃពោះដូចគ្រប់គ្នាសង្ស័យនោះទេ គ្រាន់តែអ្នកនាងឡើងគីឡូមើលទៅដូចជាស្ដ្រីមានផ្ទៃពោះតែប៉ុនណោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី