ផ្ទុះការចាប់អារម្មណ៍! ហ៊ិន ចាន់នីរ័ត្ន បង្ហោះរូបភាពលាក់មុខបុរស Private និងពោលបែបនេះ!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ ពិធីការិនីស្រីរូបស្រស់កញ្ញា​ ហ៊ិន ចាន់នីរ័ត្ន ដែលចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមកទល់ពេលនេះ នាងមិនទាន់លេចលឺរឿងមានទំនាក់ទំនងស្នេហានិងនរណាម្នាក់នោះទេ ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនតាមដានសកម្មភាពនាងយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញនាងបង្ហោះរូបភាពមួយសន្លឹក ខណៈកំពុងតែជិះទូកដើរលេងកម្សាន្តជាមួយបុរសម្នាក់ តែមិនបានបង្ហាញមុខនោះទេ ហើយក្នុងនោះនាងក៏បានសរសេរសារបែបនេះដែរថា «ចេញមុខមកអ្នកស្នេហាបែប Private»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនផ្ទុះការចាប់អារម្មណ៍ និងខមិនសួរនាំតារាស្រីរូបនេះ ថាតើនេះជាស្នេហាបែប Private របស់នាងមែនទេ តែក្នុងនោះស្រាប់តែតារាស្រីរូបនេះចូលទៅបញ្ជាក់ក្នុងខមិនថា «ភ័យម្ល៉េះគ្រាន់តែចង់ឌឺអ្នក Private តើ»៕

សូមទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី