អញ្ជឹងសោះ! ការពិតបទ Babyboo របស់ Taew ច្រៀងសម្រាប់មិត្តប្រុសរបស់ខ្លួនសោះ

តារាសម្ដែងស្រី Taew Nathaphon ពេលនេះកំពុងស្ថិតក្នុងក្រសែភ្នែករបស់សាធារណជន ខ្លាំងដោយសារតែទើបតែចេញបងចម្រៀងថ្មី BABYBOO ដែលមានអ្នកមើលជិត៣លាននាក់ទៅហើយ។ ទនឹ្ទមនឹងនេះដែរ គេក៏ឈ្លាតទៅមើលរឿងផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ ដែលក្នុងនោះមានរឿងស្នេហាដែលគួរឱ្យច្រណែនរវាងនាង និងមិត្តប្រុសហាយសូ Pranai Phornprapha ផងដែរ។

ជាការពិតណាស់ គេឃើញថាអ្នកទាំងពីរនៅជាមួយគ្នាបានមួយរយៈហើយក៏នៅតែបង្ហាញភាពផ្អែមល្ហែម និងរ៉ូមែនទិច ។ ថ្មីៗនេះដែរ គេក៏បានធ្វើការសម្ភាសន៍ Taew ទាក់ទងនឹងរឿងរបស់នាង Pranai ថាយ៉ាងណាហើយឥលូវនេះហៅមិត្តប្រុសថាយ៉ាងណាដែរ ​ហើយTaew ក៏តបថាហៅ Pranai លេងៗថា Baby ហើយពេលខ្លះក៏ហៅអីៗផ្សេងដែរគួរឱ្យស្រលាញ់។
ហេតុនេះហើយ បានជាហេ្វនមានការសន្មត់ថាបទចម្រៀងដែល Taew ចេញជាលើកដំបូងគឺសំដៅលើ Pranai នេះឯង។
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ៖Eriya