ធ្វើអោយសង្គមមិនពេញចិត្តនិងរិះគន់ជាខ្លាំងក្រោយពេលតុលាកាកាត់ក្តីអោយ “Seungri” ជាប់ទោដេកគុករយះខ្លីជាងមុនពី៣ឆ្នាំមកជា ១ឆ្នាំ ៦ខែ ហេតុផលពីព្រោះអតិតតារ៉ា K-pop រូបនេះព្រមទទួលស្គាល់កំហុសគ្រប់ប្រការដែលជាប់ពាក់ព័ន្ធ តែសង្គមឆ្ងល់ថាបទល្មើសខ្លាំងដល់ថ្នាក់នេះ ជាប់គុករយះពេលប៉ុននោះសមដែរឬ?
ដោយក្រុមអ្នកយកពត៌មានរបស់ប្រទេសកូរ៉េខាងត្បូងបានអោយ Update ទាក់ទងនឹងករណីទោសរបស់ “Seungri” អតិតតារ៉ា K-pop របស់ក្រុមល្បី BigBang ដែលត្រូវបានគេប្តឹងប៉ុន្មានឆ្នាំមុនដោយខណះពេលនោះ “Seungri” បានបដិសេដ្ឋគ្រប់ករណីចោទប្រកាន់។
តែចុងក្រោយនៅថ្ងៃទី ២៧ មករានេះ តុលាការលំដាប់ខ្ពស់របស់ប្រទេសកូរ៉េខាងត្បូងបានលើយកករណីរបស់តារ៉ាប្រុសម្នាក់នេះបកភិភាគ្សាម្តងទៀត លើកនេះ Seungri ទទួលកំហុសនិងទទួលស្គាល់ថាខ្លួនបានធ្វើបទល្មើសច្បាប់ទាំង ៩ដែលគេប្តឹង ធ្វើអោយតុលាកាកំពូលពិចារណាសម្រាលទោសគាត់ពាក់កណ្តាយ ដោយអតិតតារ៉ាប្រុសរបស់យើងត្រូវជាប់ពន្ធធនាគាត្រឹមតែ ១ឆ្នាំ ៦ខែតែប៉ុននោះ។
បណ្តាលអោយអ្នកប្រើប្រាស់បណ្តាញសង្គមនាំយករឿងនេះមកវិភាគរិះគន់យ៉ាងច្រើន ពីព្រោះមានអារម្មណ៍ថាតុលាការកាត់ក្តីមិនយុត្តិធម៌ មានការលើកលែងទោសអោយច្រើនជ្រុល ធ្វើខុសដល់ទៅ៩ករណី ហើយសុទ្ធតែជាករណីធ្ងន់ធ្ងរទៀតតែហេតុអ្វីអោយរួចខ្លួនលឿនម្លេះ?
អត្ថបទដោយ សា